អន្តរជាតិ ៖ សារព័ត៌មាន The Asiaone បានចេញផ្សាយកាលពីម្សិលមិញនេះ បានអោយដឹងថា
អ្នកជំនួញប្រុស ក៏ដូចជាមហាសេដ្ឋីម៉ាឡេស៊ីដែលមានឈ្មោះថា លោក Jho Low ត្រូវបានរកអោយ
ឃើញថា លោកបានចំណាយប្រាក់ដល់ទៅ ២ លានដុល្លារក្នុងការតាមចែចង់នារីដែលជាតារាល្បី
របស់តៃវ៉ាន់។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ដដែលបានបន្ថែមអោយដឹងផងដែរថា អ្នកជំនួញ
ប្រុសជោគជ័យរូបនេះ បានចំណាយប្រាក់ដល់ទៅជាង ២ លានដុល្លារក្នុងការធ្វើកម្មវិធីជប់លៀង
យ៉ាងអធឹកអធម នៅឯសណ្ឋាគារ ក៏ដូចជា រមណីយដ្ឋាន The Palm នៅក្នុងទីក្រុង Dubai ដើម្បី
បញ្ជាក់ពីសាក្ខីភាពដែលគាត់មានចំពោះនាង ក៏ដូចជាចង់បង្ហាញពីក្តីស្រឡាញ់របស់ខ្លួនចំពោះនាង
ផងដែរ។
គួររំឮកផងដែរថា នារីជាជនជាតិតៃវ៉ាន់រូបនោះមានឈ្មោះថា Elva ហើយត្រូវបានរកអោយឃើញថា
នាងបានសម្រក់ទឹកភ្នែកនៅក្នុងកម្មវិធីជប់លៀងមួយនោះ ខណៈពេលដែលនាងរំភើប ក៏ដូចជារន្ធត់
ខ្លាំងពេក ពោលគឺបន្ទាប់ពីមានបុរសពីរនាក់បានហោះចុះមកពីលើមេឃ ជាមួយឈុតគ្រឿងអល្លង្ការ
ដែលមានតម្លៃ RM83,500 ស្របពេលដែលមានសំលេងកាំជ្រួចបានបន្លឺឡើង នាពេលនោះផងដែរ
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរាត្រីនោះ ក៏មានការសម្តែង តាមរយៈការប្រគុំវីយ៉ូឡុងផងដែរ តែជា
លទ្ធផល នាង Elva បានបដិសេធទៅលើសំណើរបស់អ្នកជំនួញជោគជ័យ វ័យក្មេងរូបនេះទៅវិញ
ស្របពេលដែលនាងបានបញ្ជាក់ថា នាងចាត់ទុកគាត់ ដូចជាបងប្រុសតែប៉ុណ្ណោះ ។ ទន្ទឹមនឹងការ
បដិសេធនេះ បើយោងតាមភា្នក់ងារសារព័ត៌មាន បានបង្ហើបអោយដឹងថា នាងកំពុងតែមានទំនាក់ទំ
នងស្នេហា ជាមួយនឹងតារាសម្តែងប្រុសតៃវ៉ាន់ ដែលមានឈ្មោះថា លោក Kai Ko ហើលយមាន
ពេលមួយនេះក៏ត្រូវបានអ្នកកាសែត តាមប្រមាញ់ព័តមានអោយដឹងផងដែរថា ពួកគេនឹងនាំគ្នា ទៅ
សម្រាកលំហែរកំសាន្តនាកោះ Bali នាពេលខាងមុខនេះ៕
ដោយ ៖ ពិសី
ប្រភព ៖ asiaone