ប្រភព៖ kenh14
កាលពីថ្ងៃទី១២ ខែកុម្ភះ កន្លងទៅនេះ គ្រាន់តែបង្ហាញខ្លួន ក្នុងពេលរយះខ្លីសោះ នៅក្នុងទីប្រជុំជន មួយ ឯទីក្រុង Wuhan ប្រទេសចិន នារីវ័យក្មេងម្នាក់ ដែលមានអមជាមួយនឹង បាដាស្វែងរក ជួល មិត្តប្រុស ផងនោះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកដំណើរថ្នើរជើង នៅ ទីនោះ។
បើទោះបីជានាងមានសម្រស់ស្រស់ស្អាត នៅក្មេង និងមានការស្លៀកពាក់បែបស្ទីលយុវវ័យ ប៉ុន្តែ សំបកក្រៅរបស់នាង មិនមែនជាកត្តាដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះទេគឺបាដាដែល មានខ្លឹមសារ "ជ្រើសរើសជួល មិត្តប្រុស តំលៃ ១០០០ យន់" ដែលនាងកាន់នៅពីមុខខ្លួននាង ឯ ណោះទេ ដែលធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះ។
ក្រៅពីនៅតំបន់ទីប្រជុំជនខាងលើ នារីវ័យក្មេងម្នាក់នេះ នៅបានបន្តធ្វើដំណើរទៅច្រើនកន្លែងទៀត ដែលមានមនុស្សម្នា ឆ្លងកាត់ច្រើនដូចជា នៅតាមចំណតរថយន្តក្រុង រថភ្លើងក្រោមដី ...រួមជាមួយ នឹងបាដាកាន់ដាក់ពីមុខទ្រូង ដោយបានសរសេរយ៉ាងច្បាស់ ពីតម្រូវការជ្រើសរើសរបស់នាង ទៅលើ អ្នកដែលនាងជួលមកធ្វើជាសង្សារ ដោយនាងមិនត្រូវការឡូយសង្ហាប៉ុន្មានទេ សំខាន់ឲ្យ តែនៅ លីវ។
ស្រីស្អាតម្នាក់នេះបានឲ្យដឹងថា មូលហេតុដែលនាងត្រូវការជួលសង្សារនេះ ព្រោះតែតាំងពីដើម មក នាងមិនដែលធ្លាប់មានសង្សារនោះទេ។ ជាពិសេសនៅក្នុងថ្ងៃទិវា នៃក្តីស្រលាញ់ ដែលខិតជិត ចូលមកដល់នេះតែម្តង វាកាន់តែធ្វើឲ្យនាង មិនចង់នៅឯកា។ ដូច្នេះនាងសុខចិត្ត ចំណាយប្រាក់ ចំនួន ១០០០ យន់ (ប្រហែល ១៦៥ ដុល្លារ) ដើម្បីផ្តល់ជូនបុរសណា ដែលយល់ព្រមទៅដើរលេង ជាមួយនាង។ បើបុរសណា មានចំណាប់អារម្មណ៍ ដោយគ្រាន់តែផ្ញើរូបថតរបស់ខ្លួន ចូលមកគណ នី Weibo របស់នាង នៅថ្ងៃទី ១៣ ខែកុម្ភះ ដើម្បីឲ្យនាងសម្រេចចិត្ត ជ្រើសរើសជួល។
បណ្តារូបភាពនៃ សកម្មភាពខាងលើរបស់ស្រីស្អាតនេះ មិនត្រឹមតែមានការចែករំលែកគ្នាយ៉ាង ច្រើន តែនៅលើបណ្តាញទំនាក់ទំនង Weibo ប៉ុណ្ណោះទេ វាក៏ទទួលបានការចាប់អារម្មណ៍ច្រើន ចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់សង្គម ដទៃផ្សេងទៀត ក៏ដូចជានៅតាម Blog មួយចំនួន ផ្សេងទៀត ផងដែរ។
បើទោះបីជាមាន ការបញ្ចេញមតិយោបល់ជាច្រើន និយាយឲ្យដឹងថា វាគ្រាន់តែជាសកម្មភាពចង់ ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ ក៏ពិតមែន ជាក់ស្តែងមានបុរសៗមិនតិចឡើយ បានដាក់ ពាក្យ ផ្ញើជារូបថត ដើម្បីឲ្យនាងពិចារណា ជ្រើសរើស៕