CamNews

ព័ត៌មានជាតិ 

កម្មករអូសរទេះ ផ្ទុះហិង្សាកាន់តែខ្លាំង យកដុំថ្មគប់ចូល ទីស្នាក់ការគយ សមត្ថកិច្ចបាញ់​ ជាង១០គ្រាប់

បន្ទាយមានជ័យ ៖ ក្រុមកម្មករអូសរទេះ ដែលនាំគ្នាធ្វើការតវ៉ានៅក្រុងប៉ោយប៉ែត ដោយបិទកំណាត់ ផ្លូវជាតិលេខ៥ ឥឡូវនេះ បាននាំគ្នាផ្ទុះអំពើហិង្សាកាន់តែខ្លាំង ដោយ នាំគ្នាយកដុំថ្មគប់ទៅយ៉ាងប្រសាច លើទីស្នាក់ការគយនិងរដ្ឋាករក្រុងប៉ោយប៉ែត បណ្ដាលឱ្យរងការខូច ខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំង រថយន្ដ៦គ្រឿងខូចខាតផងដែរ ។ នៅពេលនេះ កម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននាំគ្នាទៅជួយ អន្ដរាគមន៍ ជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់អំពើហិង្សាមួយនេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបាញ់ឡើងលើជាង១០គ្រាប់ ដើម្បីគំរាមនិង បញ្ឈប់អំពើហិង្សាមួយនេះ ៕

- អាន ៖ អាជ្ញាធរនិង សមត្ថកិច្ច ក្រុង ប៉ោយប៉ែត ប្រើវិធានការក្ដៅ បំបែកក្រុមតវ៉ា


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh