CamNews

កំសាន្ត 

ទី រ៉ាណូ នៅស្ទាក់ស្ទើរ ពេលមានគេទាក់ទង សម្តែងរឿង

ភ្នំពេញ៖ តារាសម្តែង ទើបមានឈ្មោះសន្សឹមៗ ក្នុងវិថីសិល្បៈ លោក ទី រ៉ាណូ បានបង្ហើបថា បច្ចុប្បន្នមាន ខាងផលិតកម្មមួយចំនួន បានទាក់ទង ហៅលោកចូលសម្តែង ខ្សែភាពយន្តរឿងភាគ ចាក់បញ្ចាំង នៅតាមស្ថានីយទូរសទ្សន៍ ប៉ុន្តែលោកមិនទាន់ហ៊ាន ទទួលយកការហៅថត នៅឡើយទេ។

តារាសម្តែង លោក ទី រ៉ាណូ បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា ក្រោយពីលោក មានឱកាសបានថតដាក់ទស្សនាវដ្ដីក្រៅស្រុក (សាំហ្គាពួរ) និងក្នុងស្រុករួចមក គឺចាប់ផ្តើមមានខាងផលិតកម្មតូចធំមួយចំនួនបានទាក់ទងហៅឲ្យសម្តែង ឈុតកាយវិកាខារ៉ាអូខេ ជាបន្តបន្ទាប់។ ប៉ុន្តែឱកាសសម្តែង ខ្សែភាពយន្តពុំមាននោះទេ ទើបតែថ្មីៗនេះ មានផលិតកម្មក្នុងស្រុកប្រហែល២ ឬ ៣ បានទាក់ទងហៅលោក ចូលសម្តែងរឿងមួយចំនួន។

លោក ទី រ៉ាណូ តារាសម្តែងរលកថ្មី ក្នុងវិស័យសិល្បៈ បានបន្តថា "មុននេះខ្ញុំមានខាងផលិតកម្ម១ បាន ទាក់ទងមកហៅខ្ញុំឲ្យចូលខ្លួនសម្តែង តែនិយាយមិនទាន់ត្រូវរូវគ្នា នៅឡើយទេ។ ម្យ៉ាងមកពីអារម្មណ៍ របស់ខ្ញុំពុំ ទាន់ចង់សម្តែងរឿង ក៏ថាបាន ទើបនិយាយគ្នាមិនត្រូវបែបនេះ..!"។
ទោះបីជាយ៉ាងនេះ ក៏ពិតមែនតែតារាសម្តែង ទី រ៉ាណូ បានបញ្ជាក់ថា លោកនឹងពិចារណាជាថ្មី ដើម្បីទទួលយកការសម្តែង និងថតខ្សែភាពយន្ត នៅពេលក្រោយៗ ត្បិតពេលមុននេះ លោកមិនទាន់ហ៊ាន សម្រេចចិត្តទទួលយកការថត ព្រោះតែមិនទាន់ច្បាស់ ក្នុងចិត្តថា អាចធ្វើបាន ក្នុងការចូលខ្លួនសម្តែង ខ្សែភាពយន្ត ជាលើកដំបូង។

តារាសម្តែ ទី រ៉ាណូ កំពុងលេចពន្លឺក្នុង វិស័យសិល្បៈ ខណៈកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព កំពុងតែមានការលេចធ្លោសន្សឹមៗ តាមរយៈការសម្តែង កាយវិកាខារ៉ាអូខេ និងថតស្បតពាណិជ្ជកម្ម។ បន្ទាប់ពីឈានជើងចូលក្រឡូកនៅក្នុងសិល្បៈអស់រយៈពេលជាង ១ឆ្នាំកន្លងមកនេះ តារាសម្តែងប្រុសកំពុងតែរះពន្លឺ នៅលើវិថីសិល្បៈ លោក ទី រ៉ាណូ បាននឹងកំពុងវិវឌ្ឍខ្លួនឲ្យ ក្លាយទៅជាតាសម្តែង មានឈ្មោះល្បី ដូចតារាប្រុស- ស្រីផ្សេងទៀត៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news