CamNews

ព័ត៌មានអន្តរជាតិ 

Updated : MH17​ យន្តហោះ ម៉ាឡេស៊ី ផ្ទុះធ្លាក់ ឆេះយ៉ាងសន្ធោសន្ធៅ ទំនងមកពីការ បាញ់ទម្លាក់ ដោយម៉ីស៊ីល

ព័ត៌មានអន្តរជាតិ ៖ យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រទេសម៉ាឡេស៊ី ដែលមានជើងហោះហើរ MH17 ផ្ទុកទៅដោយក្រុមអ្នកដំណើរ ២៩៥ នាក់ បានផ្ទុះធ្លាក់ នៅឯភាគខាងកើត ប្រទេស អ៊ុយក្រែន អំ ឡុងពេលប្រតិបត្តិការហោះហើរ ដឹកអ្នកដំណើរ ​ពីក្រុង   Amsterdam ទៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ា ឡេស៊ី នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ  ​ពីគេហទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី ដែលទើបតែបាន ចេញផ្សាយប៉ុន្មានម៉ោង មុននេះ បន្តិច ។

គ្មានសញ្ញាណណាមួយ បញ្ជាក់ថា មានមនុស្ស រស់រានមានជីវិតនោះទេ ស្របពេលដែល យន្តហោះខាង លើបានផ្ទុះធ្លាក់ នៅជិតភូមិ Grabovo ទីកន្លែង   ដែលកាន់កាប់ដោយ  ក្រុមបះបោរ មានទីតាំងកៀកជិត ទៅនឹងប្រទេសរុស្ស៊ី ដោយនៅក្នុងនោះ ភាគីទាំងសងខាង ពោល រុស្ស៊ី និង អុយក្រែនដែលកំពុងតែមាន ជម្លោះជាមួយនឹងគ្នា បានចោទប្រកាន់គ្នាទៅវិញទៅមក ថាបាន  បាញ់ ទម្លាក់យន្តហោះ ខាងលើ ដោយ ម៉ីស៊ីល ។ ពុំទាន់ច្បាស់នៅឡើយទេ ថាតើ មូលហេតុអ្វីអោយពិ  តប្រាកដ  បានជាយន្តហោះ មួយគ្រឿង នេះបានធ្លាក់ ។ គួរបញ្ជាក់ថា នេះគឺជាសោកនាដកម្ម គ្រោះថ្នាក់ ធ្លាក់យន្តហោះ ជាលើកទី ២ ហើយនៅ ក្នុងឆ្នាំ ២០១៤ នេះ របស់ ក្រុមហ៊ុនអាកាសចរណ៍   ម៉ាឡេស៊ី ពោល គ្រោះថ្នាក់ លើកទី មួយ ពិតជាបាន ធ្វើអោយរំជើប រំជួល ពិភពលោក ដោយយន្តហោះ  ម៉ាឡេស៊ី MH370   បាន បាត់ខ្លួន  ដោយអាថ៍កំបាំង រហូតមកទល់នឹងពេលបច្ចុប្បន្នភាព ចាប់តាំងពីថ្ងៃទី ៨ មីនា អំឡុងពេលហោះហើរ ពីទីក្រុងកូឡាឡាពួរ ប្រទេស ម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ។

ក្រោយពីធ្វើសន្និសិទសារព័ត៌មាន ពីសំណាក់ នាយកប្រតិបត្តិ ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី លោក Huib Gorter អោយដឹងថា ក្រុមហ៊ុន​ នឹងព្យាយាម  កំណត់អោយបាននូវអត្តសញ្ញាណ ជនរងគ្រោះ ទាំង ២៩៥នាក់ នៅលើយន្តហោះ MH17 នឹងមានការបញ្ជាក់ អោយដឹងក្នុងពេលឆាប់ៗនេះ ។ យ៉ាងណាមិញ បើតាមការគូសបញ្ជាក់ដដែលអោយដឹងថា ក្រុមហ៊ុនអាកាសចរណ៍ ដទៃទៀត បានបញ្ជាក់ថា ពួកគេធា នាអោយបានថា ហោះ ជៀសឆ្ងាយ ពីដែនអាកាស តំបន់ភាគខាងកើត ប្រទេស អ៊ុយក្រែនហើយ ៕

- អាន ៖ ជើងហោះហើរម៉ាឡេស៊ី MH17 ផ្ទុកអ្នកដំណើរ ២៩៥ ធ្លាក់នៅ អ៊ុយក្រែន ជិតព្រំដែន រុស្ស៊ី

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17