ថ្មីៗនេះ ក្នុងកម្មវិធីណាត់ជួបជាមួយអ្នកគាំទ្ររបស់គេ Justin Bieber បានធ្វើអោយមានការ
ភ្ញាក់ផ្អើល ជាមួយម៉ូតសក់ថ្មី ខ្លីឈូសខាងក្រោមរបស់គេ ដែលមើលទៅដូចម៉ូតសក់របស់
Rihanna កាលពីឆ្នាំ ២០០៩ បេះបិត ។
សារព័តមាន Mail Online បានប្រាប់ថាហេតុផលដែលនាំអោយ Justin Bieber ដូរម៉ូតសក់
នេះ អាចមកពីការបែកបាក់ស្នេហាជាមួយនឹង Selena ហើយនិងរឿងអាស្រូវជាច្រើនទៀត
ផងដែរ ។ ម៉ូតសក់ថ្មីរបស់ Justin នេះបានទាក់ទាញអ្នក Follow Twitter របស់ Justin Bieber
ចំនួន ៨០០០០ នាក់ ។ អ្នកគាំទ្រ Justin មួយចំនួនមិនពេញចិត្ត នឹងម៉ូតសក់នេះទេ ព្រោះវា
មើលទៅដូច Rihanna និង Miley Cyrus ម៉ូតសក់បេះដាក់ ៕
ដោយ ៖ លីលី
ប្រភព ៖ k14