CamNews

ព័ត៌មានជាតិ 

កែវ ពិសី ត្រូវស្ត្រីម្នាក់ បន្លំខ្លួន ឆក់កាបូបលុយ ខណៈអង្គុយធ្វើក្រចក នៅផ្សារចាស់

ភ្នំពេញៈ អតីតតារាសម្តែង អ្នកនាង កែវ ពិសី ដែលបានបាត់មុខពីសិល្បៈ អស់រយៈពេល ជា
ច្រើនឆ្នាំ មកហើយនោះ ត្រូវបានចោរស្រីម្នាក់ បន្លំខ្លួន ចូលទៅឆក់យកកាបូប ទាំងកណ្តាល
ថ្ងៃត្រង់ ខណៈនាង កំពុងអង្គុយ ធ្វើក្រចក នៅក្នុងតូបមួយកន្លែង ក្នុងផ្សារចាស់ រាជធានីភ្នំ
ពេញ។

អតីតតារាស្រីដែលធ្លាប់ មានឈ្មោះល្បីលេចធ្លោជាងគេ ក្នុងក្រុមត្រកូល “កែវ” ទាំង៣ អ្នកនាង
កែវ ពិសី ត្រូវបានចោរលបលួច ការបូបលុយ ទូរស័ព្ទ និងសម្ភារៈមួយចំនួនទៀត កាលពីវេលា
ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ នៅពេលដែលនាងកំពុងតែអង្គុយ ធ្វើក្រចកនៅតូប
កែសម្ផស្សមួយ នៅក្នុងផ្សារចាស់ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើឲ្យមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង នៅពេលដែល អតីតតារាស្រីរូបនេះ បានស្រែកឆោឡោ ថាមានចោលលួច កាបូបរបស់
នាង ។

ប្រភពពីអាជីវករម្នាក់ នៅក្នុងផ្សារចាស់ បានបង្ហើបប្រាប់ឲ្យដឹងថា អ្នកនាង កែវ ពិសី ត្រូវបានចោរ
លួចយកលុយអស់ ១០០ដុល្លារ , លុយខ្មែរ ១៥០០០រៀល និង ទូរស័ព្ទ២គ្រឿង បម្រុងរត់គេចខ្លួន
តែភ្លាមៗនោះ ត្រូវបាននាងស្រែកបន្លឺឡើងថា “មានចោរលួចកាបូបៗ” ទើបធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូច
ជាអាជីវករ នៅជិតខាងនោះ បាននាំគ្នាជួយ ដេញចាប់ចោរស្រីនោះ បានភា្លមៗតែម្តង។

ប្រភពព័ត៌មាន ពីសមត្ថកិច្ច បានឱ្យដឹងថា ចោរស្រីដៃឆើត ដែលបានឆក់កាបូប អតីតតារាសម្តី នាង
កែវ ពិសី មានឈ្មោះថា ឈ្នាង ធា អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧ ផ្លូវ២៣០ សង្កាត់ផ្សារដើមគ
ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ស្ត្រីម្នាក់នេះ បច្ចុប្បន្ន ត្រូវបានសមត្ថកិច្ច នាំខ្លួន ទៅកាន់ អធិការ
ដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីចាត់វិធានការទៅតាម ផ្លូវច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: keo pisey enetertainment khmer star