មើលទៅរូបនារីស្រស់ស្អាតខាងលើនោះ លោកអ្នកប្រហែលជាគិតថានាងកំពុងតែធុញទ្រាន់នឹងការ
រស់នៅហើយមើលទៅ តែប្រសិនបើលោកអ្នកពិនិត្យមើលអោយបានច្បាស់នោះគឺវាគ្រាន់តែជាម៉ា
ស៊ីនផ្លុំសក់តែប៉ុណ្ណោះ។
ក្នុងផ្ទះមួយដែលមានជីវភាពធួធារ ម៉ាស៊ីនផ្លុំសក់គឺរបស់ធម្មតាដែលគូរមាន។ ចម្លែកតែម៉ូដម៉ាស៊ីនផ្លុំ
សក់មួយនេះគឺយកម៉ូដតាមកាំភ្លើងដៃ The Colt Peacemaker របស់អាមេរិក។ មិនថារូបរាងដូចគ្នា
នោះទេសូម្បីតែកម្លាំងក៏ខ្លាំងមិនចាញ់គ្នាប៉ុន្មាននោះទេ។
មិនត្រឹមតែប៉ុណ្ណោះវាមានកំណើតចេញពី Mississippi ដូចគ្នា និងកាំភ្លើងពិតប្រាកដទៀតផង ប្រដាប់
ផ្លុំសក់នេះត្រូវបានគេដាក់លក់នៅលើ Internet ហើយក៏មានអ្នកចាប់អារម្មណ៍ច្រើនណាស់ផងដែរ៕
រូបរាងកាំភ្លើងពិតប្រាកដ
ដោយ៖ ផានិត
ប្រភពពី៖ rocketnews24