CamNews

ព័ត៌មានអន្តរជាតិ 

អូស្រ្តាលី ចាប់ប្រតិបត្តិការ រុករក ក្រោមទឹក បាតសមុទ្រ ឥណ្ឌា តាមរក យន្តហោះ MH370

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មាន សឹង្ហបុរី channelnewsasia កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច បានចេញផ្សាយ អត្ថបទ   សារព័ត៌មាន អោយដឹងថា រដ្ឋាភិបាល ប្រទេស អូស្រ្តាលី មកទល់ នឹងបច្ចុប្បន្នភាព   ថ្ងៃសុក្រនេះ  បានប្រកាសរុករកយន្តហោះ  ម៉ាឡេស៊ី MH370 នៅ ក្រោមសមុទ្រ ហើយចាប់តាំងពីវាបានបាត់ខ្លួន អស់រយៈពេលជិត ១ ខែ កន្លងមកនេះ ។

បន្ថែពីលើនេះ លោក Angus Houston ជាអតីតប្រធាន ក្រសួងការពារជាតិ ប្រទេស អូស្រ្តាលីបាន គូសបញ្ជាក់ នៅក្នុងសន្និសិទ សារព័ត៌មានអោយដឹងថា នៅថ្ងៃសុក្រនេះ អូស្រ្តាលី បានដាក់អោយ ដំណើរការ ឧបករណ៍ ស្វែងរក ប្រអប់ខ្មៅ រុករក ស្រាវជ្រាវ នៅក្រោមសមុទ្រ ដើម្បីជាសញ្ញាណរក អោយឃើញ នូវប្រអប់ ខ្មៅ MH370 ជាចលករតែមួយគត់ អាចបញ្ជាក់ប្រាប់ថា មានរឿងអ្វីកើត ឡើងអោយពិតប្រាកដ ក៏ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈម នៅពេលនេះ នោះគឺ ពេលវេលា ពីព្រោះថា ប្រអប់ខ្មៅ របស់យន្តហោះ ម៉ាឡេស៊ី នឹងអស់សុពលភាព ក្នុងពេលឆាប់ៗខាងមុខនេះ​។

គួរបញ្ជាក់ថា នាវានាំយក ឧបករណ៍ស្វែងរក ប្រអប់ខ្មៅ បានចាកចេញពី ទីក្រុង Perth កាលពីថ្ងៃ ច័ន្ទ កន្លងទៅនេះ ខណៈបានទៅដល់កន្លែង រុករក នៅអំឡុងថ្ងៃ សុក្រ ខណៈ លោក Houston បន្ត អោយដឹងថា នាវាចម្បាំង HMAS និងបង្ហាញវត្តមាន នៅកន្លែងរុករក រយៈពេល ៤ ថ្ងៃក្រោយដោយ នឹងមានការចូលរួម រុករក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួននោះ​។

គួររំឭកថា យន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួនដោយអាថ៍កំបាំង កាលពី ថ្ងៃ ៨ មីនា កន្លង ទៅនេះ ក្នុងប្រតិបត្តិការ ដឹកអ្នកដំណើរ របស់ខ្លួន ពីទីក្រុង កូឡាឡាំពួរ ទៅកាន់ទីក្រុង ប៉េកាំង ប្រ ទេសចិន រហូតមកដល់ បច្ចុប្បន្នភាព ពុំទាន់មាន តម្រុយអ្វីនោះទេ ខណៈមានការចូលរួមរុករកពី សំណាក់ អន្តរប្រទេស ។ កាលពីអំឡុង ថ្ងៃទី ២៤ មីនា កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីប្រទេស ម៉ាឡេស៊ី Najib Razak បានប្រកាស អោយដឹងថា យន្តហោះ ម៉ាឡេស៊ី បានបញ្ចប់ ដំណើររបស់ ខ្លួននៅក្នុងមហាសមុទ្រឥណ្ឌា ភាគខាងត្បូង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States