CamNews

តន្រ្តី 

ក្នុងរយៈពេល ២ ថ្ងៃ Justin Bieber, Taylor Swift និង Lady Gaga ចេញបទថ្មីប្រជែងគ្នា (វីដេអូខាងក្នុង)

ក្នុងរយៈពេល ២ ថ្ងៃគឺចាប់ពីថ្ងៃទី ២០ ដល់ ២១ តុលា កំពូលតារាចំរៀងល្បីៗទាំង ៣ ដូចជា
Justin Bieber, Lady Gaga និង Taylor Swift បានប្រជែងគ្នាចេញបទថ្មីព្រមៗគ្នា ដែលធ្វើអោយ
ទស្សនិកជន ភ្ញាក់ផ្អើលជាខ្លាំង ។

Justin Bieber បានបញ្ចេញបទថ្មី " Hold Tight " ដែលជាបទថ្មីបន្ទាប់ពីបទ Heartbreaker និង
All That Matters កាលពីថ្ងៃច័ន្ទ នៅក្នុងកម្មវិធី Music Mondays ។



នៅក្នុងថ្ងៃច័ន្ទដដែល Lady Gaga ក៏បានបញ្ចេញបទថ្មីមួយផងដែរ ដែលមានចំណងជើងថា
" Do What U Want " ដែលមានការចូលរួមដោយ R.Kelly ។ បទនេះផងដែរ ក៏ជាបទថ្មីដែល
ដកស្រង់ចេញពីអាល់ប៊ុមថ្មីរបស់នាងគឺ " ARTPOP " ដែលនឹងចេញជាផ្លូវការ ក្នុងពេលឆាប់ៗ
នេះហើយ ។



ចុងក្រោយគេនេះ គឺ Taylor Swift ជាព្រះនាងនៃ Country Music ក៏បានបញ្ចេញបទថ្មីមួយ មិន
អោយចាញ់តារាទាំង ២ ខាងលើនេះទេ ។ " Sweeter Than Fiction " គឺជាបទថ្មីរបស់នាងដែល
ជាបទថ្មីសំរាប់ភាពយន្តខ្នាតធំ " One Chance " ដែលមានការចូលរួមនិពន្ធដោយ អ្នកនិពន្ធភ្លេង
Jack Antonoff ។



ទស្សនិកជនចូលរួម ដាក់ពិន្ទុទាំងអស់គ្នាទៅមើល ថាតើបទណាពិរោះជាងគេ​ ហើយបទណា
នឹងទទួលបានការគាំទ្រច្រើនជាងគេ ?

សំរាប់ព័ត៌មានកំសាន្តផ្សេងៗ ដ៏សំបូរបែបដែលទស្សនិកជនចូលចិត្ត សូមចុចទីនេះ


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star entertainment hollywood singer taylor swift justin bieber lady gaga