CamNews

តារា 

"Never Ever" ពី Taylor Swift ជោគជ័យដល់ "ក"

តារា ៖ បើយោងទៅតាមប្រភពសារព័ត៌មានកំសាន្តបរទេស ដែលបានចេញផ្សាយនាពេល
កន្លង
ទៅបានអោយដឹងថា​ តារាចម្រៀងស្រីល្បី ក៏ដូចជាកំពុងទទួលបានការពេញនិយមពី
សំណាក់អ្នក
គាំទ្រ ជាពិសេសមិត្តៗយុវវ័យ គឺ នាង Taylor Swift  វ័យ ២២ ឆ្នាំ បានទទួល
ការគាំទ្រយ៉ាងខ្លាំង
នៅក្នុងឧកាស ប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ Teen Choice Award ។


គួរបញ្ជាក់ផងដែរថា នៅពេលថ្មីៗនេះ Taylor Swift ទទួលបានការគាំទ្រយ៉ាងខ្លាំង ស្របពេលដែល
នាងបានចេញផ្សាយ នូវបទចម្រៀងចុងក្រោយរបស់ខ្លួន   ដោយបានជាប់ចំណាត់ថ្នាក់ដ៏កំពូលនៅ
ក្នុងតារាង Billboard  ខណៈពេលដែលបទចម្រៀងរបស់នាង បានលក់ដាច់ច្រើនបំផុតក្នុងរយៈត្រឹម
តែមួយសប្តាហ៍ដំបូង។

លើសពីនេះទៅទៀត  បើយោងតាមរបាយការណ៍ដែលទទួលបានពី  "Nielsen SoundScan"  បាន
ដឹងថា បទចម្រៀងចុងក្រោយរបស់ Taylor Swift  ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមនោះ
មានចំណងជើងថា "We Are Never Ever Getting Back Together" ខណៈពេលវាត្រូវបានទស្សនិក
ជនធ្វើការដោនឡូដ ដល់ទៅ 623,000​ ដង បន្ទាប់ពីបទចម្រៀងមួយនេះ បានចេញផ្សាយបានត្រឹម
តែមួយសប្តាហ៍ដំបូងតែប៉ុណ្ណោះ៕

ដោយ ៖ ពិសី
ប្រភព ៖ europe


Tags: international news strange entertainment star