ភ្នំពេញៈ ជាធម្មតាសម្រាប់ សិល្បៈការិនី ដែលមានឈ្មោះបោះសំឡេង លើវិថីសិល្បៈអស់ រយៈពេល ជាច្រើនឆ្នាំ អ្នកនាង យុគ ចិន្តា គេសង្កេត ឃើញថាអ្នកនាង តែងតែបង្ហាញរូបថត ជាច្រើនសន្លឹក ដើម្បីបង្អួតទស្សនិកជនហើយក្នុងនោះ អ្នកនាងតែងតែបង្ហាញស្ទីលថ្មី ប្លែក ភ្នែកដល់ អ្នកគាំទ្រនិងអ្នកលេង បណ្តាញទំនាក់ទំនង សង្គមផ្ទាល់របស់នាងជានិច្ច ។
នៅក្នុងនោះអ្នកនាង យុគ ចិន្តា បានបង្ហាញរូបថត ជាច្រើនសន្លឹក បង្អួតពីសម្រស់ស្រស់ឆើត ឆាយ ដោយអ្នកនាង តែងតែបង្ហាញស្ទីលថតរូប ដោយគេងបង្អួតសម្រស់ នៅលើគ្រែប្រឌិត ឫក៏គេងនៅលើកណ្តាលវាលខ្សាច់ នៅក្រោមកំដៅថ្ងៃជាដើម ហើយរូបថតរបស់ អ្នកនាងភាគ ច្រើន គឺសុទ្ធសឹងតែជារូប ដែលពិធីការិនីរូបនេះ គេងជាប់ជានិច្ច រហូតធ្វើឲ្យអ្នកគាំទ្រអ្នកនាង ជាច្រើនលាន់មាត់ថា “អីយ៉ា ពេល យុគ ចិន្តា ថតរូបបែបនេះ មើលទៅប្លែកស្រស់ស្អាត ប៉ុន្តែ ហេតុអីបានជាអ្នកនាង ចូលចិត្តតែលេងស្ទីលបែបនេះ តើមានអ្វីពិសេសទៅ ” ។
សម្រាប់អ្នកសិល្បៈរមែងតែងតែ បង្ហាញពីភាពសិចស៊ីបង្អួត រាងរបស់ខ្លួនជាប់ជានិច្ច នៅលើ បណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយអ្នកសិល្បៈ ភាគច្រើន គឺតែងតែបង្អួតដងខ្លួន និង រាងឈរពត់ពែនខ្លួនមើលទៅមានភាពទាក់ទាញ ប៉ុន្តែដោយឡែក អ្នកនាង យុគ ចិន្តា បែរជា មានស្តាយថតរូប បែបទាក់ទាញនិង ប្លែកខុសពី អ្នកសិល្បៈដទៃទៅវិញ ។
ចង់ដឹងថាមានអ្វីដែលថ្មីនិងប្លែក សម្រាប់ពិធីការិនី ល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN អ្នកនាង យុគ ចិន្តា មានអ្វីដែលថ្មី និងប្លែកហើយ មានយុវវ័យណា ចង់យកស្ទីលតាមនាងខ្លះ តោះទៅទស្សនា ជាមួយ Looking TODAY ទាំងអស់គ្នា ៕