សាលា Oxbow នៅ Utah អាមេរិច គឺជាកន្លែងធ្វើឲ្យល្អប្រសើរឡើងវិញ សំរាប់ក្មេង
ប្រុសដែលជាអនិតិជន ដែលមានបញ្ហាចូលចិត្តកាមគុណ។
រឿងដែលទាក់ទងនឹងកាមគុណច្រើនបំផុត គឺបណ្តាលមកពីក្មេងប្រុសទាំងនោះញៀនទស្សនា
រឿងអាសអាភាសនៅក្នុងអ៊ីនធើណេត។ កន្លែងអប់រំនេះ គឺជាព្រះវិហារដែលមានជំនឿលើសាស
នាមួយ។ សិស្សដែលនាំមកនៅទីនេះ ត្រូវបានរៀបចំឲ្យគេងនៅលើគ្រែជាន់(គ្រែថ្នាក់ៗ) នៅក្នុង
អន្តេវេសិកដ្ឋានធំៗពីរ។
ពេលអាណាព្យាបាលនាំកូនប្រុសរបស់ខ្លួនមកផ្ញើនៅសាលានេះ ដែលត្រូវចំណាយទឹកប្រាក់ដល់
9.000 USD/ខែ ពួកគាត់ទទួលស្គាល់ថាកូនរបស់ខ្លួននឹងត្រូវប្រព្រឹត្តតាមនូវរបបដ៏តឹងរឹងមួយ ដែល
ធ្វើឲ្យពួកគេចៀសផុតពីទំលាប់អាក្រក់ដែលធ្លាប់មាន។
មានក្មេងប្រុសប្រហែលជាម្ភៃនាក់ដែលត្រូវព្យាបាលរោគ, ត្រូវបំពេញកិច្ចការនៅក្នុងផ្ទះ ដោយហាម
ប្រើទូរស័ព្ទ និងអ៊ីនធើណេត។
សិស្សៗនៅ Oxbow ដែលមានអាយុចាប់ពី13 ដល់ 17ឆ្នាំ នឹងត្រូវបានពិគ្រោះយោបល់ និងទាក់ទង
ជាមួយឪពុកម្តាយមួយសប្តាហ៍មួយដងតាមរយះ Skype។ ការហ្វឹកហាត់ត្រូវអូសបន្លាយដល់ម៉ោង
9h យប់។ នៅចុងសប្តាហ៍ ក្មេងៗទាំងនោះត្រូវធ្វើ Homework និងអនុវត្តការងារមួយចំនួនដូចជាបោក
ខោអាវជាដើម៕
ដោយ៖ សិលា
ប្រភព៖ zing