ជូត
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងារដែលលោកអ្នកកំពុងតែដំនើរការ
វាពិតជាធើ្វអោយលោកអ្នកមានចំនូលហូរចូលជាលំដាប់។ ថៃ្ងនេះជា
ថៃ្ងល្អ លោកអ្នកអាចសំរេចការងារទំាងពួងដែលបានកកស្ទះអស់ជាយូរ
ណាស់មកហើយ។ មិនតែប៉ុណ្ណោះលោកអ្នកអាចនឹងទទួលបានដំនើរ
នាថៃ្ងវិស្សមកាលក្នុងពេលឆាប់ៗដែរ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវចេញចូលផ្ទះរបស់
នរណាម្នាក់ច្រើនពេកនោះទេ ប្រយ័ត្នជាន់ដានចោរ និងធើ្វអោយ
ខូចឈ្មោះមុខមាត់នៅក្នុងសង្គមផងដែរ។បញ្ហាស្នេហាមានភាពសោក
សៅ។
ខាល
រាសីថៃ្ងនេះល្អជាបង្គួរ ថៃ្ងនេះលោកអ្នកអាចមានផ្លូវដើរច្រើន មិនតែប៉ុណ្ណោះ
លោកអ្នកក៏អាចមានជំរើសច្រើនក្នុងការជ្រើសរើស និងមានមនុស្សមកចំា
ជូយទំនុកបំរុងផងដែរ។ សំរាប់អ្នកដែលមានគ្រួសាររួចហើយ អាចទទួលបាន
ដំនឹងល្អ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង រាល់ការប្រកបរបររកស៊ី អាចមានបញ្ហាខ្លះៗជា
មួយថវិកា ចូរប្រយ័ត្នរឿងប្រាក់កាក់ ព្រោះអាចមានជនខិលខូចមកបន្លំ
និងធើ្វអោយលោកអ្នកមានអារម្មណ៏ថាក្រពុលមុខជាក់ជាមិនខាន។
រោង
រាសីល្អជាមធ្យម ថៃ្ងនេះដំនើរការរកស៊ីបានឈានទៅមុខបន្ថិចម្តងៗ តែ
មិនសូវទទួលបានប្រាក់ចំនេញច្រើនពេកនោះទេ។ លោកអ្នកគួរតែខិតខំ
អោយពីកំលំាងកាយចិត្ត ទើបអី្វៗអាចប្រសើរឡើង។
ម្សាញ់
រាសីថ្ងនេះស្រុតចុះយ៉ាងខ្លំាង សំរាប់អ្នកដែលជាមនុស្សប្រុសអាចមាន
បញ្ហាច្រើនជាមនុស្សស្រី។ ផ្នែកសុខភាពក៏ជាកត្តាមួយចំបងផងដែរ
លោកអ្នក ត្រូវតែចេះថែរក្សាខ្លូនប្រាណទើបល្អ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីជំនួញលក់ដូរ បានហុចផល
យ៉ាងប្រសើរមកដល់រូបអ្នក មិនថា លោកអ្នកជាអ្នករកស៊ីផ្លូវទឹក ផ្លូវគោក
នោះទេលាភនិងរត់មករកលោកអ្នកជាក់ជាមិនខាន។
ថៃ្ងនេះចូលចងចំាថា ធើ្វការដោយអំនត់ ទើបអី្វៗដែលទទួលបានសមនឹងអី្វ
ដែលលោកអ្នកបញ្ចេញកំលំាង។
មមែ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ទោះបីជាលោកអ្នកចំនាយកំលំាងខ្លំាង
ជាងសព្វដងក៏មានមនុស្សមកចំាធើ្វទុកទោសអោយលោកអ្នក។
សំរាប់អ្នកដែលមានស្នេហាវិញ ចូលធើ្វចិត្តអោយត្រជាក់ទើបល្អ។
វក
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត សកម្មភាពលុយកាក់មានការហូរចូល
តំាងពីព្រលឹមទៅព្រលប់ ចំនែកឯអ្នកដែលធើ្វការជាមន្រ្តីរាជការវិញ អ្នកទទួលបានឋានៈមួយកំរិតទៀត។ ចំនែកឯបញ្ហាស្នេហាវិញ មាន
ការយលចិត្តគ្នា។
រកា
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកមិនមិនគូរដើរទៅផ្លូវឆ្ងាយនោះទេក្រែងល មានគ្រោះជាយថាហេតុមិនតែប៉ុណ្ណោះលោកអ្នកត្រូវពាក់អាវពណ៌ស ដើម្បី បញ្ជៀសគ្រោះអាក្រក់ផងដែរ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកត្រូវគិតរកហេតុផល មុននឹងនិយាយទៅ
កាន់មនុស្សម្នាក់ទៀត។ ការរកស៊ីមានចំនូលមិនសូវច្រើន តែមិនខាតបង់ដូចគ្នា។ ថៃ្ងនេះលាភបានមកពីមនុស្សប្រុស។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ថៃ្ងនេះលោកអ្នកមិនត្រូវបោះសំដី កោងកាចទៅកាន់មនុស្សដែលនៅជុំវិញលោកអ្នកឡើយព្រោះវាអាច
អោយមានបញ្ហា និង ចំរូងចំរាស់ ឈានទៅដល់បាត់បង់ទ្រព្យសម្បត្តិផងដែរ។
ចំនែកបញ្ហាស្នេហាវិញ ត្រូវចេះអត់អោនអោយគ្នាទៅវិញទៅមក។