CamNews

តារា 

ល្បីថា ឆាយ វីរៈយុទ្ធ រើបង្វិចទៅនៅ PhlengRecord របស់ ហង្សមាស មែនឬមិនមែន?

ក្រលេកមកមើលតារាចម្រៀងសម្លេងវែង ឆាយ វីរៈយុទ្ធ ដែលបានបាត់មុខមួយរយៈធំហើយបាន
បង្ហាញខ្លួនជាមួយអាល់ប៊ុមចម្រៀងថ្មីជាមួយផលិតកម្មសាន់ដេ ហើយជាមួយគ្នានេះផងដែរគឹក៏
បានឮល្ហៀងៗ ថាលោក ឆាយ វីរៈយុទ្ធ កំពុងតែរើបង្វិច រៀបចំផ្លាស់ទ្រនំទៅកាន់សាខាផលិតកម្ម
ថ្មីរបស់ ហង្សមាស គឺ PhlengRecord។

តែបើតាមគេហទំព័រ Postkhmer ដែលបានចុះទៅជួបជាមួយលោក ឆាយ វីរៈយុទ្ធ ផ្ទាល់បានឲ្យ
ដឹងថាពាក្យចចាមអារាម ដែលថាលោក ឆាយ វីរៈយុទ្ធ ចង់រើបង្វិចផ្លាស់ទៅច្រៀងនៅ សាខាថ្មី
របស់ ហង្សមាស នោះមិនមែនជាការពិតនោះទេ។

ផ្ទុយទៅវិញតារាច្រៀងដែលយុវវ័យរូបណាក៏ស្គាល់រូបនេះបានសម្ដែងការហួសចិត្តជាខ្លាំងដោយ
លោកបានប្រាប់តបចំពោះពាក្យចចាមអារាមនោះថា ​"​មិន​ដឹង​ជា​ត្រូវ​បកស្រាយ​ប្រាប់​សារ​ព័ត៌មាន​
និង​ទស្សនិកជន​យ៉ាង​ណា​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ត្រូវ​មាន​វិធានការ ជាមួយ​គេហទំព័រ​នោះ​យ៉ាង
​ណា​នោះ​ដែរ ​បើ​ពួក​គេ​ទទួល​បាន​ព័ត៌មាន​បែប​កំប្លែង​លេង​ពី​តាម​តៀម​កាហ្វេ ឬ​ពី​ជន​អនា​មិកមាន​
បំណង​មិន​ល្អ​ពី​ខ្ញុំហើយ​គាត់​យក​មក សរសេរ​ចុះ​ផ្សាយ​ជា​សាធារណៈ ដោយ​គ្មាន​ការ​ពិត​បែប
​នេះ"។

លោកក៏បានបញ្ជាក់ពីជំហរដ៏រឹងមាំរបស់លោកផងដែរថា "ខ្ញុំ​មិន​មាន​គំនិត​គិត​ចង់​ដើរ​ចេញ​ពី
​ផលិតកម្ម​សាន់ដេ​ឡើយ សូម្បី​តែ​កូន​គំនិត​ដ៏​តូច​មួយ​ក៏​មិន​មាន​ដែរ"។ ជុំវិញការឈានចូលផលិត
កម្មសាន់ដេ នេះផងដែរ លោកក៏បានបង្ហើបអោយដឹងផងដែរថាលោក ឆាយ វីរៈយុទ្ធ ក៏មានគំ
រោងក្នុងការនាំប្អូនស្រីរបស់ខ្លួន ចូលប្រលូកក្នុងសិល្បះផងដែរតែលោកបានបញ្ជាក់ថា "រឿង​នេះ
សុំ​លាក់​សិន​មិន​ទាន់​អាច​និយាយ​បាន​ទេ តែ​ប្អូន​ស្រី​ខ្ញុំ​គេ​ពិត​ជា​មាន​ទឹក​ដម​សំឡេង​ល្អ​តាំង​ពី
​កំណើត​ហើយ​ក៏​មិន​ចាញ់​សំឡេង​ខ្ញុំ​ដែរ"។

យើងចាំមើលដំណើររឿងបន្តទៀតទៅមើល តើនឹងទៅជាយ៉ាងណា?

ដោយ៖ ម៉ូកា
ប្រែសម្រួលអត្ថបទពី៖ Postkhmer 


Tags: chhay virakyuth khmer star khmer star