ភ្នំពេញ ៖ កំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ និងភរិយាថ្មីថ្មោង នាំគ្នាលត់ដំខ្លួន ដោយដើរតាមព្រៃជាច្រើនម៉ោងដើម្បីធ្វើដំណើរកំសាន្តនៅឯ ទឹកជ្រោះភ្នំត្បែង ខេត្តព្រះវិហារ ។
នៅក្នុងហ្វេសប៊ុកផេនរបស់ប្តីប្រពន្ធមួយគូនេះបានលើកឡើងថា "ទឹកជ្រោះភ្នំត្បែង ខេត្តព្រះវិហារ!
ជាដំណើរកំសាន្តដ៏សប្បាយ ជាមួយទេសភាពដ៏ស្រស់ស្អាត ដែលខុសប្លែកពីកន្លែងដទៃ ហើយក៏ជាការលត់ដំខ្លួនឯងផងដែរ" ។
ប្រភពដដែលបានបន្តទៀតថា "ព្រោះថាទំរាំមកដល់ទឹកដីដ៏ពិសិដ្ឋនេះគឺពិតជាមិនស្រួលទេ យើងបានដើរកាត់ព្រៃជាច្រើនម៉ោង ឡើងតាមកាំជណ្តើរភ្នំប្រមាណ2000កាំឯណោះ" ៕
ដោយ ៖ គន្ធា