CamNews

តារា 

តារាចម្រៀងល្បី លោក ឆាយ វីរៈយុទ្ធ បានភ្ជាប់ពាក្យហើយ គូដណ្តឹងកូនខ្មែរកាត់ចិនទៀតផង!

(ភ្នំពេញ)៖ ស្ងាត់ៗ លោក ឆាយ វីរៈយុទ្ធ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានប្រកាសជាសាធារណៈ នៅលើគណនី Facebook ផ្លូវការរបស់លោក នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះថា លោកបានភ្ជាប់ពាក្យជាផ្លូវការហើយ ជាមួយនឹងគូដណ្តឹងឈ្មោះថា សែ ចាន់ឌី។

យោងតាម Facebook ផ្ទាល់របស់ លោក ឆាយ វីរៈយុទ្ធ តារាចម្រៀងសំឡេងធ្ងន់ បានបង្ហាញឲ្យដឹងថា «ពិធីភ្ជាប់ពាក្យ ឆាយ វីរៈយុទ្ធ និង សែ ចាន់ឌី រៀបចំឡើង នៅថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០១៧ ជាភាសាអង់គ្លេសថា Engagement Ceremony Chhay Virakyuth & Se Chandy Wednesday 01st March 2017»

ជាការកត់សំគាល់ឃើញថា ពិធីភ្ជាប់ពាក្យរបស់ លោក ឆាយ វីរៈយុទ្ធ គឺពោរពេញដោយសំលៀកបំពាក់ពណ៌ក្រហម ដែលប្រជាពលរដ្ឋខ្មែរកាត់ចិន ភាគច្រើនគិតថា ជាពណ៌មានសំណាង និងមានលាភជ័យ។

កន្លងមករឿងរ៉ាវស្នេហា របស់លោក ឆាយ វីរៈយុទ្ធ ហាក់មិនបង្ហាញជាផ្លូការ ឲ្យសាធារណជនបានដឹងឡើយ តែស្ងាត់ៗ ស្រាប់តែមានដំណឹងភ្ជាប់ពាក្យជាផ្លូវការទៅវិញ។

យ៉ាងណាក៏ដោយ ក្រោយមានការបង្ហញរូបភាពជាផ្លូវការនេះ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានជូនពរ និងអបអរសាទរ ដល់លោក ឆាយ វីរៈយុទ្ធ និងគូដណ្តឹងផងដែរ៕






Tags: Chhay virakyuth