CamNews

តារា 

ទម្រាំបានចូលរោងការ តើលោក ឆាយ វីរៈយុទ្ធ និងភរិយាស្រលាញ់គ្នាប៉ុន្មានឆ្នាំមកហើយ?

កំសាន្ត ៖ នៅក្នុងថ្ងៃមង្គលការ កាលពីថ្ងៃទី ២១ ឧសភា ម្សិលមិញនេះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ ដេ លោក ឆាយ វីរៈយុទ្ធ និងអ្នកនាង សែ ចាន់ឌី បានផ្តល់កិច្ចសម្ភាស៍ឲ្យអ្នកកាសែតនៅក្នុងស្រុកថា ទម្រាំបានចូលរោងការ ម្ចាស់បទ "ទឹកលុយសម្លាប់ទឹកចិត្ត" និងភរិយា បានស្វែងយល់ចិត្តគ្នាអស់រយៈពេល ៧ ឆ្នាំកន្លងទៅហើយ ។ 

ពិតជាមិនធម្មតាមែន រយៈពេល ៧ ឆ្នាំទៅហើយ ដែលតារាចម្រៀងរូបនេះនិងភរិយាបានចាប់ដៃគ្នាសាងស្នេហា ទម្រាំសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ។ ជាចុងក្រោយ Camnews​ ក៏សូមឲ្យលោក  លោក ឆាយ វីរៈយុទ្ធ និងអ្នកនាង សែ ចាន់ឌី ដែលជាកូនស្រីថៅកែរោងម៉ាសុីន កិនស្រូវស្រលាញ់គ្នាដល់ចាស់ កោងខ្នងនិងឆាប់មាន Baby ឆាប់ៗ ៕



ដោយ ៖ គន្ធា


Tags: Chhay virakyuth