CamNews

ភាពយន្ត 

រឿងសំងាត់ និងអតីតកាលរបស់ Black Widow នឹងត្រូវបង្ហាញក្នុង The Avengers 2 និង Captain America 2

នៅក្នុងភាពយន្ត ខ្នាតធំ The Avengers និង Captain America ទស្សនិកជន បានឃើញមាន តួអង្គ ស្រីម្នាក់ ស្លៀកពាក់ខ្មៅ សុទ្ធដែល ត្រូវបាន​គេ ស្គាល់តាម រយៈឈ្មោះ Black Widow ។

"The Avengers: Age of ULTRON" to promote the influence of Black Widow 4

ទស្សនិកជន តែងតែឆ្ងល់ថា ហេតុអ្វី បានជានារី ស្រស់ស្អាតម្នាក់នេះ ដែលសំដែងដោយ Scarlett Johanson មកជាប់សាច់រឿង ជាមួយនិង The Avengers ។ ថ្មីៗនេះ ផលិតករ Kevin Feige បង្ហើប ប្រាប់ថា Black Widow គឺជាតួអង្គមួយ ដែលនឹងមាន អំណាចនិង ឥទ្ធិពលនៅក្នុង The Avengers : Age Of ULTRON ។ ក្រុមការងារ នឹងចាប់ផ្តើមថត ឈុតពិសេសរបស់ Black Widow នៅចុងខែ មិនា ខាងមុខនេះ ។ ទស្សនិកជន នឹងបានដឹងអំពី រឿងអតីតកាល និងខ្សែស្រលាយ ដែលធ្វើអោយ នាងមក ជាប់នៅក្នុង The Avengers នេះ ។

"The Avengers: Age of ULTRON" to promote the influence of Black Widow 1

ការសំងាត់ មួយទៀតមុនពេល ដល់ The Avengers នោះនឹងបង្ហាញ នៅក្នុងរឿង Captain America : The Winder Soldier ដែលនឹង ដាក់បញ្ចាំងក្នុងខែ មេសា ២០១៤ ខាងមុខនេះហើយ ។ ចំណែក The Avengers : Age Of ULTRON ត្រូវបានគេ រំពឹងទុកថា នឹងបញ្ចាំងក្នុង ខែឧសភា ២០១៥ ៕ 

"The Avengers: Age of ULTRON" to promote the influence of Black Widow 7


ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14 


Tags: star actress movie the avengers captain america scarlett johanson black widow