CamNews

ភាពយន្ត 

មកជួបជាមួយ Brie Larson ក្នុងរឿង "The Glass Castle" នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តជាប្រភេទ 2D

កំសាន្ត ៖ មុននឹងទទួលបានជោគជ័យ អ្នកត្រូវតែឆ្លងកាត់រឿងរ់ាវជូរចត់ជាច្រើន ។ ដោយភាពយន្តនេះបង្ហាញពីទស្សនៈរបស់ Jeannette ពេលនាងនៅយុវវ័យ ទស្សនិកជនអាចទស្សនាភាពយន្តមួយនេះ ដែលជារឿងរ៉ាវបានកែប្រែនាង ទៅជាអ្នកសរសេរកាសែត នៅទីក្រុងញ៉ូវយ៉ក ។ 

ដោយនាងមានម្តាយជាមនុស្សមិនសូវខ្វល់ ហើយមិនសូវចូលចិត្តការមើលថែ គ្រួសារ Jeannette និងបងប្អូននាងបួននាក់ទៀត ត្រូវពឹងលើខ្លួនឯង ដើម្បីរកម្ហូបមកចម្អែតក្រពះពួកគេ ។ វានៅមិនគ្រប់គ្រាន់នៅឡើយទេ ព្រោះតែពួកគេខកចិត្តនឹងប៉ារបស់ពួកគេ ដែលគាត់ជាមនុស្សប្រមឹក។ គាត់តែជម្រុញចិត្តឲ្យកូនៗស្រមៃឃើញធំ ហើយឲ្យពួកគេរស់នៅ ដោយមិនចេះភ័យខ្លាច តែគាត់ប្រែជាមនុស្សមិនស្មោះត្រង់ និងមនុស្សបំផ្លាញ ពេលដែលគាត់ផឹកស្រាស្រវឹង ។ ភាពយន្តនេះសម្តែងដោយជ័យលាភីពានរង្វាន់អូស្តារ Brie Larson ជាតួ ​Jeannette Walls រួមជាមួយ Naomi Watts, Woody Harrelson និង Maz Greenfield  រឿង "The Glass Castle" នឹងចាក់បញ្ចាំងនៅរោងភាពយន្ត ចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០១៧ នេះតទៅ ។



សូមផ្តល់កម្លាំងឲ្យនាំប៉ាម៉ាក់របស់ទស្សនិកជន ទស្សនាភាពយន្តដ៏មានអត្ថន័យ និងក្តីស្រលាញ់ធំធេងជាមួយពួកគាត់ ជាមួយនឹងរឿង "The Glass Castle" ដែលកំពុងតែចាក់បញ្ចាំង គ្រប់រោងភាពយន្តហើយជាប្រភេទ 2D ។ 

សូមធ្វើការទស្សនា Trailer នៅទីនេះ 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕






ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: The Glass Castle Movie article Brie Larson