កំសាន្ត ៖ អ្នកទស្សនាប្រៀបធៀបរឿង "Ghost House" ទៅនឹងរឿងខ្មោចដើមរបស់ថៃ !
ធ្លាប់មើលរឿងខ្មោចដើមរបស់ថៃពីមុនទេ? អ្នកដែលបានមើលប្រាកដជាដឹងថា ភាពយន្តខ្មោចពីមុនៗរបស់ថៃគឺមួយដឹងមួយតែម្តង ! សាច់រឿង ឈុតខ្មោចលងនិងទីកន្លែង គឺសុទ្ធតែធ្វើឲ្យអ្នកទស្សនាភ័យព្រឺឆ្អឹងខ្នង ហើយប្រហែលជាចាំមិនភ្លេចផងក៏មាន ។
ឥលូវនេះរឿង "Ghost House" នឹងផ្តល់អារម្មណ៍បែបនោះឲ្យអ្នកទស្សនាវិញហើយ ។
រឿង "Ghost House" នឹងនិយាយពីប្តីប្រពន្ធវ័យក្មេងមួយគូ បានទៅវិស្សមកាលដំណើរផ្សងព្រេងមួយនៅប្រទេសថៃ តែបែរជាបានជួបព្រលឹងខ្មោចតៃហោងដ៏កាចសាហាវ តាមលងបន្លាចទៅវិញ ដោយសារការមិនគោរព ព្រះភូមិមួយនៅក្នុងព្រៃជ្រៅ ។
បន្ទាប់ពីចាក់បញ្ចាំងដំបូងថ្មីៗកន្លងទៅ មានអ្នកទស្សនាជាច្រើនបានសរសើរថា "Ghost House" ជាភាពយន្តខ្មោចដ៏គួរឲ្យភ័យរន្ធត់មួយ ប៉ុន្តែល្អមើលខ្លាំងណាស់ ។ នៅចាំអីទៀត រឿង វិញ្ញាណតៃហោង ឬ "Ghost House" កំពុងតែចាក់បញ្ចាំងគ្រប់រោងកុនហើយ ជាប្រភទេ 2D ។ តែហាមមិនឲ្យអ្នកអាយុក្រោម ១៨ ឆ្នាំចូលទស្សនាទេ ព្រោះមានឈុតព្រឺព្រួចព្រមទាំងមានឈុត ស្រើបស្រាលផងដែរ ។
សូមធ្វើការទស្សនា Trailer នៅខាងក្រោម
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕
ដោយ ៖ គន្ធា
ប្រភព ៖ Westic Media Limited