CamNews

តន្រ្តី 

ស្រីស្អាត SECRET ៤ នាក់បញ្ចេញភាព គួរអោយស្រឡាញ់ នៅក្នុងបទពិសេសថ្មី (មានវីដេអូ)

ស្រីស្អាត ៤ នាក់ក្រុម SECRET របស់ KPOP បានរួមគ្នា ចេញបទថ្មី ពិសេសសំរាប់ ខែធ្នូ នេះហើយ ដើម្បី ជាចំណងដៃ មុនពេល ដាច់ឆ្នាំ ២០១៣ ចូល ២០១៤ ។ បទថ្មីរបស់ ពួកនាង ដកស្រង់ចេញ ពីអាលប៊ុម Gift From SECRET ។



បទថ្មី ដែលមាន ចំណងជើងថា " I Do I Do " គឺជាស្នាដៃ និពន្ធរបស់ ក្រុម Hitmakers លោក Kang Ji Won និង Kim Ki Bum ។ បទនេះ ជាបទមួយ ដែលនិយាយ អំពីគូរស្នេហ៍ ដែលទើបតែ ចាប់ផ្តើម បង្ហាញ ពីសេចក្តី ស្រឡាញ់ ជូនទៅគ្នា ទៅវិញទៅមក ។ ជាមួយនិង ភ្លេងពិរោះ ផ្អែមល្ហែម ពិតជាធ្វើ​ អោយបទ នេះពិរោះណាស់ ។ កុំភ្លេច ទស្សនាវីដេអូ និងស្តាប់បទថ្មី នៅខាងក្រោមនេះ នេះណា ៕


Tags: kpop star idol band group secret