CamNews

គ្រោះថ្នាក់ 

"រំជួលចិត្ត" ជម្ងឺអាថ៍កំបាំង លើលោក សម្លាប់នាងតូច វ័យ ៣ ឆ្នាំ កំពុងពេញស្រឡាញ់

គ្រោះថ្នាក់ ៖ សេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថា ក្មេងស្រី ហ្វីលីពីន​ ដែលបានស្វែងរកការព្យាបាល នៅសឹង្ហបុរី ក្រោយការវាយប្រហារ មេរោគអាថ៍កំបាំង ​​ នោះ  បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ កាលពីថ្ងៃទី ៣១ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះ។ 



វ័យទើបតែ ៣ ឆ្នាំ នាងតូច Caitlin Soleil Lucas បានធ្វើដំណើរតាមរយៈជើងហោះហើរ ពីទីក្រុង ម៉ា នីលទៅកាន់ប្រទេសសឹង្ហបុរី កាលពីអំឡុងខែ កុម្ភៈ កន្លងមកនេះ  ក្រោយ  ពីក្រុមវេជ្ជបណ្ឌិតនៅក្នុង ប្រទេសហ្វីលីពីន មិនអាចកំណត់អត្តសញ្ញាណ  រោគ សញ្ញា សត្វល្អិតខាំខ្មងជើងរបស់នាងបាន ។ របួសក្រោយពីមានសត្វល្អិតខាំចំខ្មងជើង របស់ នាងតូចនោះ វាស្រាប់តែវិវត្តន៍ទៅជាដំបៅ និងវាយ ប្រហាររាងកាយរបស់នាងតែម្តង ។ 




សេចក្តីរាយការណ៍បន្តឲ្យដឹងថា ក្រោយៗមកទៀត ក្រុម វេជ្ជបណ្ឌិត National University Hospital បានធ្វើកោសល្យវិច័យនិងរកឃើញជម្ងឺ  ដែល បាន បណ្តាលមក ពីកំណើននៃចំនួនគ្រាប់ឈាមស  (juvenile myelomonocytic leukaemia) ។ 

ទំព័រហ្វេសប៊ុក Courageous Caitie ដែលត្រូវបានឪពុកម្តាយ នាងតូចបង្កើតឡើងនោះ បានបង្ហោះ សារ តាមរយៈសេចក្តី ប្រកាសឲ្យដឹងថា ជម្ងឺកូនស្រីរបស់ពួកគេ   ស្ថិត នៅក្នុងដំណាក់កាល មួយដ៏ធ្ងន់ធ្ងរ នាថ្ងៃព្រហស្បត្តិ៍សប្តាហ៍កន្លងទៅនេះ មិនយូរប៉ុន្មាន Status Updated ផូសឲ្យដឹងថា ទីបំផុត កូនស្រីរបស់ពួកគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ 

គួរបញ្ជាក់ថា មុនពេលនាងតូចស្លាប់ ឪពុកម្តាយរបស់នាង បាននាំនាងទៅកាន់ សួនសត្វសឹង្ហបុរី ជា ទីកន្លែងដែលនាងតូចចង់ទៅ ព្រោះនាងស្រឡាញ់សត្វជាខ្លាំង។ ២ទៅ៣ម៉ោងក្រោយពីនាងតូចលា ចាកលោកនេះទៅ ឪពុកម្តាយរបស់នាង បានបង្ហោះសារឲ្យដឹងថា   បើទោះ ជាបាត់បង់កូនតូចជាទី ស្រឡាញ់របស់ខ្លួនតែពួកគេពិតជាមិនសោកស្តាយនោះទេក្រោយពីបំពេញកាតព្វកិច្ចជាឪពុកម្តាយ ល្អ  "Looking back, I know we did everything. No regrets. We lived it to the full. We flew around the world together." ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា សាកសពនាងតូច នឹងត្រូវដឹកតាមរយៈ ជើងហោះហើរទៅកាន់ទឹកដីនៃស្រុកកំណើត ប្រទេស ហ្វីលីពីន មុននឹងធ្វើការបូជា ៕





ប្រែសម្រួលដោយ ៖ តារា 


ប្រភព ៖ yourhealth.asiaone


Tags: Filipino Manila Singapore Secret