អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
កន្លងទៅនេះថា លោក Michael Jackson ដែលមានឈ្មោះពិតគឺ Albert រស់ក្នុងទីក្រុង
Wolverhampton ត្រូវបានតុការកាត់សេចក្ដីអោយជាប់ព័ន្ធនាគារ បន្ទាប់ពីរកឃើញ ថា
លោកបានលួចសេពសន្ថវៈជាមួយក្មេងប្រុសអាយុ ១០ឆ្នាំម្នាក់។
មា្ដយរបស់ក្មេងប្រុស បាននិយាយថា លោក Jackson គឺជាមិត្រភ័ក្ររបស់ប្ដីនាង ដែលតែង
តែមកលេងផ្ទះរបស់នាងជាញឹកញាប់។ ថ្ងៃមួយលោក Jackson ក៏បានបបួលកូនប្រុសរបស់
នាងទៅលែងផ្ទះល្វែងរបស់លោក។ នាងបានបន្ដថា ពេលទៅដល់ផ្ទះរបស់លោក លោកក៏
បានធ្វើរឿងអសីលធម៌ទៅលើកូនប្រុសរបស់នាងតែម្ដង។
ក្នុងរយៈពេលបីម៉ោង ដោយសារតែកូនប្រុសនាង បានស្រែករកម៉ាក់ ប៉ាពេក ទើបសម្លេង
បានលេចលឺទៅខាងក្រៅ ហើយក៏មានអ្នកជិតខាងយកកាមេរ៉ា ទៅថតតាមបង្អូច រូចក៏ប្ដឹង
ទៅប៉ូលីសភ្លាម។ ទៅបីជាយ៉ាងណាក៏ដោយ ក៏ចៅក្រមក្រុង Wolverhampton សម្រេច
ដាក់ទោស DJ តាមវិទ្យុដែលមានវ័យ ៥០ឆ្នាំនេះ ក្នុងពន្ធនាគារ មិនតិចជាងបីឆ្នាំដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail