CamNews

តារា 

ខា​ត់​ ​សុ​​​ខឹ​ម​ ​អ​ង្វ​រ​​កូ​ន​​ ច​ង់​​បា​ន​​ប្តី

តារាក្នុងស្រុក  ៖  កាលពី​ល្ងាច​ថ្ងៃអាទិត្យ  យប់មិញ​នេះ​ក្នុង​កម្មវិធី  តន្ត្រី​ពិសេស របស់​ស្ថានីយ៍​
ទូរទស្សន៍​ហង្ស​មាស ​HDTV គេ​ក៏​សង្កេតឃើញ​វត្តមាន ​របស់ តារាចម្រៀង សម្លេង​ស្អក មេម៉ាយ​
កូន​មួយ  ខាត់ សុ​ខឹម ផងដែរ ដោយ​ដឹក​ដៃ អនាគាត់​ស្វាមី  លោក ផា​ណូ  រួម​គ្នា​ឡើង​ច្រៀង​បទ
“​ពេលវេលា​” ដែល​ជា​សំនៀង​ដើម​របស់​លោក ណុប បា​យ៉ា​រិទ្ធ និង​កញ្ញា សុគន្ធ និសា​។​

​ក្នុងការ​បង្ហើរ​សំនៀង​នេះដែរ គេ​ឃើញ​ខាត់ សុ​ខឹម ស្រក់​ទឹកភ្នែក អួលដើមករ ខណៈ​ដែល​ច្រៀង
​បទ ពេលវេលា រួមគ្នា​នេះ​។ បញ្ចប់​នូវ​បទ​ចម្រៀង​នេះ​លោក ផា​ណូ បាន​និយាយថា “​ស្នេហា​របស់​
គាត់​ដូចជា​បទ ចម្រៀង​នេះ​ចឹង​” ។​ចំណែក​ខាត់ សុ​ខឹម វិញ បាន​និយាយ​ផងដែរ​ថា “​នាង​ក៏​សូម​អរ
គុណ​ដែរ​ដល់ អ​នា​គត់​ស្វាមី​លោក ផា​ណូ ដែល​មិន​ស្អប់ខ្ពើម​ដល់​រូបនាង ទោះបីជា​នាង​មាន​កូន​មួ
យ​ក្តី និង​មាន​អាយុ បង​ក្តី តែ​លោក ផា​ណូ នៅតែ​ស្រលាញ់ អស់ពី​ដួងចិត្ត​” និង​ដឹក​ដៃ​គ្នា​ចូល​រោង
ការ នៅ​ថ្ងៃ​ទី ១២ ខែ ១២ ឆ្នាំ ២០១២ ខាងមុខនេះ​។​

ស្របពេល​ជាមួយនឹង​គ្នា​នេះ​ដែរ ខាត់ សុ​ខឹម បាន​ដឹក​ដៃ​កូនប្រុស​របស់​ខ្លួនឡើង​លើ​ឆាក​ការប្រគុំ​
តន្ត្រី​នេះ   ដោយ​ចង់បង្ហាញ និង ​ជម្រះ​មន្ទិលសង្ស័យ  ខ្លាច​ទស្សនះ​មហាជនគិត​ខុស​លើ​រូបនាង
ដោយ​ប្រការ​ណាមួយ ឬ​ខ្លាច​មហាជន​គិតថា  កូនប្រុស​របស់​នាង មិន​ពេញចិត្ត និង​អ​នា​គត់​ស្វាមី​
រូបនេះ​។  ដោយហេតុនេះ​ហើយ ទើប​នាង​បាន​សួរ​ទៅ​កូនប្រុស​របស់​នាង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​នេះ
ថា​”​ឲ្យ​ម៉ាក់​រៀបការ​ជាមួយនឹង ពូ​ផា​ណូ អត់​?”​។ស្កា​យ​ហាក់ដូចជា​មិន​ស្គាល់​ឈ្មោះ​ថា ផា​ណូ នេះ
ក៏​ធ្វើ​ភ្នែក​ឡេឡ  ង់ ខ​ណះ​នោះ​ខាត់ សុ​ខឹម ក៏​សួរ​ម្តងទៀត “​ និយាយ​ទៅ កូន ឲ្យ​ម៉ាក​រៀបការ​ជា
មួយនឹង ពូ​បញ្ញា អត់​?   ” សកម្មភាព​កូន​ធ្វើ​មិនដឹង​ស្អី​នេះ​បាន​ធ្វើឲ្យ ​ខាត់ សុ​ខឹម រៀង​ស្រងាកចិត្ត
ខ្លាច​កូន​និយាយថា ទេ នោះ​ប្រាកដជា​ខ្មាស់​គេ​។ តែ​ទោះជា​យ៉ាងណា​លទ្ធផល ត្រូវ​បាន​ឲ្យដឹងថា
កូន​របស់​នាង​យល់ព្រម ឲ្យ​ខ្លួន​រៀបការ​ជាមួយ​នឹង អ​នា​គត់​ស្វាមី​ឈ្មោះ ផា​ណូ នេះឯង​៕

ដោយ ៖ ពិសី
កែសម្រួលអត្ថបទពី ៖ domneng


Tags: international news strange entertainment