CamNews

តារា 

យក់ ឋិតរដ្ឋា ជ្រែក យកតំណែងបទញាក់តែ ក្ដីរំពឹងជោគជ័យមិនទាន់ដឹង

ភ្នំពេញ៖ តារាចម្រៀងគីឡូធ្ងន់ ជាងគេនៅហង្សមាស យក់ ឋិតរដ្ឋា កំពុងត្រៀមខ្លួន សម្រាប់
បទញាក់ កន្រ្តាក់អារម្មណ៍ ក្នុងអាល់ប៊ុបថ្មី ក្នុងបំណងចង់ជ្រែក យកប្រជាប្រិយភាព ថែមមួយ
កម្រិតទៀត ព្រោះបើយកសំឡេង មកប្រៀបធៀបរវាងនាង និងឱក សុគន្ធកញ្ញា គឺពីរោះម្យ៉ាង
ម្នាក់ ។ តែដោយសារនាង គ្មានបទញាក់ទើប មិនអាចវាយបំបែកទីផ្សារ ចម្រៀងដ៏សែន ចង្អៀត
នេះបាន ខណ:ដែល ទេព បូព្រឹក្ស ច្រៀងមិនសូវពីរោះ អីផង..! ក៏ល្បីបាក់ទឹកបាក់ដី ដោយសារ
បទញាក់ និងក្បាច់រាំរស់រវើករបស់នាង។

ប្រភពគួរឲ្យទុកចិត្តមួយ បាននិយាយថា ហង្សមាស កំពុងទំលាក់បទញាក់ឲ្យ យក់ ឋិតរដ្ឋា តែមិន
ទាន់បាន ថតសំឡេងនោះទេ។ តាំងពីចូលហង្សមាស នាងមានជាង២០បទហើយ ស្របពេល
ដែល ទេព បូព្រឹក្ស ចូលមុននាង ដល់ទៅមួយឆ្នាំ អត់បានច្រើនដល់ប៉ុណ្ណឹងផង តែដោយបទទាំង
នោះ ភាគច្រើនជាទំនុកចាស់ ទើបមិនសូវមាន ការចាប់អារម្មណ៍ ព្រោះគេស្ដាប់ឡើង សុំាត្រចៀក។
គេនៅចាំបានថា កាលពី ៤ទៅ៥ ឆ្នាំមុនការស្លៀកពាក់របស់ យក់ ឋិតរដ្ឋា ក៏មិនទាន់ត្រូវទៅតាម
ស្ដង់ដារជាអ្នកចម្រៀង ល្បីឈ្មោះសោះ ។ យុវវ័យមួយចំនួន និយាយបែបរិះគន់ថា យក់ ឋិតរដ្ឋា
ស្លៀកពាក់ពិបាកមើលណាស់ ជាតារាល្បីមួយ ទាំងមូលគួររកអ្វី ដែលពិសេស លើសមនុស្សសា
មញ្ញៗ។

គេសង្កេតឃើញថា ឲ្យតែមានការប្រគំតន្រី្ត កម្មវិធីតម្រូវឲ្យ យក់ ឋិតរដ្ឋា ច្រៀងបទញាក់ នាងតែង
តែលើក យកបទញាក់ចាស់ៗ មកច្រៀង ហើយស្ទីលរាំទៀត សោតគ្មានអី ក្រៅពីគ្រវីត្រគៀក
ខណៈដែលនាងធាត់ ជ្រួលរកចង្កេះគ្មាន។ ប្រភពពីក្រុម អ្នកគាំទ្រនាង បានប្រាប់ Looking TODAY
ថា ពួកគេបានបង្កើត ក្រុមរាំឲ្យនាង រួចរាល់ហើយ តែយក់ ឋិតរដ្ឋា មិនបានអើពើជាមួយទេ ព្រោះ
គេគ្មានជំនាញ ផ្នែករាំរែកបំបែកក្បាច់ ទើបនាងមិនហ៊ាន ហក់លោតផ្ដេសផ្ដាស ឡើយ។ នាងបែរ
ជាចង់បាន ក្រុមរាំរបស់ សុគន្ធកញ្ញា ហើយក៏ជាក្រុមរាំរបស់ ឆន សុវណ្ណរាជ ផងដែរ ។

ប្រភពពីអ្នកគាំទ្រ បានបន្តរិះគន់ថា យក់ ឋិតរដ្ឋា ហាក់មិនប្រមាណខ្លួន ទាល់តែសោះ មិនមើលថា
ខ្លួនរាំបានកម្រិតណា ប្រហែល ឆន សុវណ្ណរាជ រាំជាមួយក្រុមល្បី មិនសូវលេចធ្លោ ដូច សុគន្ធកញ្ញា
ផង ចុះទំរាំ យក់ ឋិតរដ្ឋា បើរាំជាមួយក្រុមល្បី ក៏ប្រហែលជា មិនសូវលេចធ្លោដែរ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: yuok thetrotha entertainment singer khmer star