CamNews

ព័ត៌មានជាតិ 

តាមចាប់មិត្តភ័ក្តិ​ ក្រោយស៊ីដាច់ម៉ូតូ អស់រយៈពេលជិត ១០ថ្ងៃ

ភ្នំពេញ ៖ ស្ត្រីម្នាក់ និងក្រុមគ្រួសារបានដើរស្វែងរកមិត្តភក្តិ ស៊ីដាច់ម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះ
ឃើញនៅ មុខផ្ទះកាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៣ ក៏ប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន តែ
ម្តងទៅ ខណៈដែល ជនសង្ស័យរូបនេះ កំពុងនៅមុខផ្ទះរបស់ខ្លួន លេខ ១០១៩ ភូមិភ្នំពេញថ្មី
សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

របាយការណ៍របស់នគរបាលមូលដ្ឋាន ខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន
ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅផ្ទះជួល ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌ
សែនសុខ ។

ដោយឡែកជនរងគ្រោះ ឈ្មោះ យ៉ង់ លាភី ភេទស្រី អាយុ ២២ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវលំ ក្រុម
ទី៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរលក់ដូរ។
ម៉ូតូរបស់ខ្លួនជនរងគ្រោះ ដែលត្រូវមិត្តភក្តិស៊ីដាច់ ម៉ាកគុប សេ ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ
ប.៤០០០ភព១ ។

បើយោងតាមសមត្ថកិច្ច កាលពីយប់ថ្ងៃទី០៤ ខែកញ្ញា ជនសង្ស័យបានទៅលេងផ្ទះជនរងគ្រោះ
ជាមិត្តភក្តិ នៅផ្សារទំនប់ ក្នុងសង្កាត់ទួលសង្កែ រួចហើយពឹងឲ្យ ជនរងគ្រោះប្រើអ្នកលក់ដូរជាមួយ
យកម៉ូតូជូនរូបគេ ទៅផ្ទះ ស្រាប់តែទៅដល់មុខផ្សារដីហុយ ជនសង្ស័យបានទម្លាក់អ្នកជូនមកឈ្មោះ
ធី ចោល ហើយយកម៉ូតូ ជិះគេចខ្លួនបាត់ទៅ។

ក្រោយពីដឹងថា ជនសង្ស័យស៊ីដាច់ម៉ូតូជនរងគ្រោះ និងក្រុមគ្រួសារ បានដើរស្វែងរកលុះដល់ម៉ៅង
៧ជាង យប់ថ្ងៃទី១៣ ខែកញ្ញា ក៏ប្រទះឃើញជនសង្ស័យរូបនេះ នៅមុខផ្ទះ ឃាត់ខ្លួនឲ្យសមត្ថកិច្ចតែ
ម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បី
កសាង សំណុំរឿងបញ្ជូនទៅតុលាការ ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- Microsoft ចាប់ផ្តើមអនុវត្តកម្មវិធី ផ្លាស់ប្តូរ iPad ចាស់​ ដូរយកផលិតផលអ្វីក៏បាន របស់ខ្លួន

-
ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ

- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?

- ព្រះគោ ព្រះកែវ បញ្ចេញអព្ភូតហេតុ

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ