ជូត
រាសីថៃ្ងនេះថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវនិយាយច្រើន
រឺធើ្វការយកមុខយកមាត់ច្រើនពេកទេ ព្រោះអាចមានមនុស្សដែលនៅ
ជុំវិញលោកអ្នក អាចមិនពេញចិត្តនិងទង្វើររបស់លោកអ្នកជាក់ជាមិនខាន។
ឆ្លូវ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង បញ្ហាសុខភាពបានធើ្វអោយលោកអ្នក
ខ្វល់ខ្វាយ និងផ្លាស់ប្តូរអារម្មណ៏ផងដែរ។ លោកអ្នកគួរតែចេះប្រុងប្រយ័ត្ន
និងចេះប្រកាន់ភាពស្អាតផងដែរ។ចំនែកឯគូរស្វាមីភរិយាវិញ មានការ
មិនចុះសំរុងគ្នា។
ខាល
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះលោកអ្នកអាចប្រកបរបរជិតផ្ទះល្អជាង
ទៅរកស៊ីនៅទីឆ្ងាយ។ ចំនែកឯរឿងលុយកាក់វិញ ហាក់បីដូចជាមិនសូវ
ទទួលបានច្រើនពេកនោះទេ គ្រាន់តែមួយថៃ្ងចាយមួយថៃ្ង។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការងាររកស៊ីជំនួញលក់ដូរ បានធើ្វអោយ
លោកអ្នកទទួលបានចំនូលខ្ពស់ និងមានទំនុកចិត្តក្នុងក្នុងការប្រកបរបរ
រកស៊ីទោថ្ងៃមុខផងដែរ។ ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
រោង
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនត្រូវទៅទីណាស្ងាត់ម្នាក់ឯងនោះទេ ព្រោះថា វាអាចចោទជាបញ្ហាធំ ដោយលោកអ្នកត្រូវបានមនុស្សមិនស្គាល់មុខ
បានមកធើ្វបាប និងធើ្វអោយលោកអ្នកខាតពេលពេលវេលានិងទ្រព្យសម្បត្តិ
ផងដែរ។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកមិនត្រូវទៅណាមកណា តែងតែទទួល
បានអ្នកផងទំាងពួង បានគោរពស្រលាញ់ និងផ្តល់ជាភាពកក់ក្តៅ។
ថៃ្ងនេះទោះបីជាមានបញ្ហាណាមួយកើតឡើង លោកអ្នកតែងតែ
មានអ្នកគេជួយអាសារជានិច្ច។
មមី
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត ថៃ្ងនេះលោកអ្នកអាចទទួលបានលាភ
ត្រង់ផ្នែកមាត់ ដោយទទួលបានដូចជា មានអ្នកអញ្ជើញទៅញុំាបាយ
រឺប៉ាវដើរលេងជាក់ជាមិនខាន។ ចូលលោកអ្នកកុំបដិសេធ ទើបលើក
ក្រោយអាចមានឱកាសទៀត។
មមែ
រាសីថៃ្ងនេះល្អជាបង្គួរ ដំនើរការរកស៊ី មានភាពដើរទៅមុខជាលំដាប់
ថៃ្ងនេះអី្វដែលលោកអ្នកមិនត្រូវបំភ្លេចគឺការចេះជួយយកអាសារ រឺក៏អាច
ផ្តល់ជំនួយដល់ជនអសមត្ថភាព ទើបទទួលបានផលបុណ្យសំរាប់ថៃ្ង
មុខ។
វក
រាសីថ្ងៃនេះល្អជាមធ្យម លោកអ្នកអាចត្រឹមតែគិត តែមិនទាន់អាចសំរេចបាន
ឡើយ នូវការងាររឺ គំរោងបង្កើតអី្វមួយនោះ។ ចំនែកឯការងារក្នុងស្ថាប័ន
អាចប្រធានគ្រប់គ្រងធើ្វការមើលពីលើ និងឈានទៅរកដំនែងខ្ពស់នៅ
ពេលថៃ្ងមុខទៀតផងដែរ។
រកា
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត រាល់ឧបសគ្គដែលបានកើតឡើងចំពើលោកអ្នក
នឹងត្រូវរលាយសាបសូន្យ ជាក់ជាមិនខាន។ លោកអ្នកនឹងអាចមានអារម្មណ៏
ល្អ ស្រស់ស្រាយ សប្បាយរីករាយផងដែរ។
ចរ
រាសីថៃ្ងនេះល្អជាមធ្យម ថៃ្ងនេះការរកស៊ីហាក់បីដូចជាមានសភាពធម្មតា
ចំនូលរកបានគួរសម ល្មមនិងចាយវាយ ប្រចំាថៃ្ង តែពុំបានសល់អី្វឡើយ។
ថៃ្ងនេះលោកអ្នកសម្ព័ន្ធស្នេហាមានភាពផ្អែមល្អែម។
កុរ
រាសីថៃ្ងនេះល្អជាបង្គួរ លោកអ្នកអាចមានសំណាងទទួលបានលាភច្រើន
គួរសមក្នុងថៃ្ងនេះ ដូច្នេះលោកអ្នកមិនត្រូវមើលងាយសមត្ថភាពរបស់នរណា
ម្នាក់ឡើយ។ ចំពោះមនុស្សស្រីវិញត្រូវប្រយ័ត្នពាក្យសំដីព្រោះអាចមានបញ្ហាធំ។