CamNews

តន្រ្តី 

ស្តាប់ចំរៀងមួយបទយ៉ាងពិរោះ ដែលភ្លេងបង្កើតឡើងដោយទឹក (មានវីដេអូ)

ដើម្បីធ្វើភ្លេងចំរៀងបានមួយបទៗ គេត្រូវការប្រើប្រាស់ឧបករណ៍ភ្លេងជាច្រើន ដើម្បីប្រគុំចូល
គ្នាអោយក្លាយជា ចំរៀងមួយបទ ។ យ៉ាងណាមិញ បទចំរៀងមួយបទខាងក្រោមនេះ ជាបទ
មួយយ៉ាងពិរោះ តែចំលែកត្រង់ថា មិនប្រើប្រាស់ឧបករណ៍ភ្លេងធម្មតា មកប្រើប្រាស់ដើម្បីធ្វើ
បង្កើតចំរៀងឡើយ ។



វីដេអូមួយ ត្រូវបានគណនី Youtube ឈ្មោះថា Andrew Huang បង្ហោះឡើងដោយដាក់ចំណង
ជើងថា A Song Made Out Of water ដែលមានន័យថា បទចំរៀងដែលធ្វើឡើងពីសំលេងទឹក ។
ពិតណាស់ រាល់ភ្លេងទាំងអស់ នៅក្នុងបទមួយនេះ ធ្វើឡើងដោយទឹកដូចជា ការទង្គិចទឹកកក
សំលេងទឹករលក ភ្លុំទឹក និង ការកូទឹកជាដើម កាត់តបញ្ចូលគ្នាក្លាយជាភ្លេងមួយយ៉ាងពិរោះអម
ជាមួយ ការច្រៀងរបស់លោក Andrew យ៉ាងក្រអួនទៀត ធ្វើអោយបទនេះ កាន់តែពិរោះ និង
ប្លែកអស្ចារ្យ ។ ដើម្បីកុំអោយទស្សនិកជនរង់ចាំយូរ អញ្ចើញទៅទស្សនាទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star entertainment singer youtuber music song water