CamNews

ភាពយន្ត 

ខ្សែភាពយន្តថី្ម គឺរឿង Mission: Impossible - Ghost Protocol

រដូវកាលឈប់សំរាកនេះ អ្នកដឹកនាំរឿងដែលបានទទួលពានរង្វាន់ Academy Awardពីរដងគឺ
លោក ប្រេតប៊ីត រួមជាមួយអ្នកផលិតភាពយន្តគឺ លោកថម គ្រូស និងលោក ជេជេ អាប្រាម
រួមគ្នាបង្កើតបានជាខ្សែភាពយន្ត MISSION: IMPOSSIBLE GHOST PROTOCOL វាបង្ហាញពីការ
ផ្សងព្រេងរបស់ចារបុរសដែលពោរពេញទៅដោយ សកម្មភាពរន្ធត់ ជាមួយនិងឈុតឆាក
ប្រយុទ្ធដ៏អស្ចារ្យ។


ក្នុងអង្គភាព IMF ភ្នាក់ងារអ៊ីតាន ហាន់ ត្រូវបានចោទប្រកាន់ជាភវរជនបន្ទុះ គ្រាប់បែកនៅ
ក្រេមលីន។ គាត់ ជាមួយភ្នាក់ងារដទៃទៀតមិនត្រូវបានទទួលស្គាល់នៅពេលដែល
ប្រធានាធិបតីបញ្ចូលសមាជិកថ្មីក្នុង �ពិធីការខ្មោច� ។ ដោយមិនមាន ការបន្សល់
ទុកនូវឯកសារ រឺធនធានគាំទ្រ អ៊ីតានត្រូវសែ្វងរកមធ្យោបាយមួយដើម្បីលុប ឈ្មោះជា
ភ្នាក់ងារ និងការពារការវាយប្រហារផ្សេងទៀត។ ដើម្បីធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ អ៊ីតានត្រូវបង្ខំឲ្យចាប់ផើ្តមបេសកម្មជាមួយនិងក្រុមដែលលួចរត់ពីIMF ហើយគាត់មិន
សូវស្គាល់នូវហេតុផលផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។


ថម គ្រូស ត្រលប់មកដើរតួជា អ៊ីតាន ហាន់ និងមានការចូលរួមពីតារាអន្តរជាតិរួមមាន
ជើមី រេននើ, សាយមិន ផេក, ផល្លា ផាតថុន, ម៉ៃខល នីឃ្វីស, ឡាឌីមៀ ម៉ាសខូ,
ចាស ហូឡូវេ, អានីល កាផូ និង លីយ៉ា សីដុក។

ដូច្នេះដើម្បីអោយលោកអ្នកកាន់តែដឹងបន្ថែមថា សាច់រឿងមួយនេះមានខ្លឹមសារនិងការ
សម្តែងល្អឥតខ្ចោះយ៉ាងណានោះ សូមអញ្ជើញទៅទស្សនានៅរោងកុន Legend Cinema
ទំាងអស់គ្នានៅ ផ្សារទំនើប Citymall.....



ដោយ ខេមរៈ
Legend Cinema

Tags: greatawesomecoolmoviefightfunfireboomission impossibleghost protocol