Troublemaker ត្រូវបានគេស្គាល់ថា ជាកូនក្រុមតូចមួយរបស់ ផលិតកម្ម CUBE Entertainment
ដែលមានសមាជិក HyunA (4Minute) និង Hyunseung (B2ST) ទទួលបានការគាំទ្រជាខ្លាំង
ជាមួយនិងក្បាច់សិចស៊ីប្លែកក្នុងបទ Troublemaker ។ ថ្មីៗនេះ ពួកគេទាំង ២ នាក់នេះបានផុស
ឡើងនូវរូបថតមួយសន្លឹកថតជាមួយគ្នា ដែលនាំអោយមានពាក្យចចាមអារ៉ាមថា ពួកគេនឹង
ត្រឡប់មកវិញជាមួយនិង បទថ្មីក្នុងពេលឆាប់ៗនេះ ។
ឥលូវនេះ អ្នកគ្រប់គ្រងតំណាងរបស់ពួកគេ បានប្រកាសជាផ្លូវការហើយថា Troublemaker នឹង
ចេញបង្ហាញខ្លួនសារជាថ្មី ជាមួយនិងបទថ្មី នៅថ្ងៃទី 24 តុលា ខាងមុខនេះហើយ នៅលើឆាក
តន្រ្តី M! Countdown ។ ខាង Troublemaker បានសន្យាថា ពួកគេនឹងខិតខំហ្វឹកហាត់ និងស្វែង
រកអ្វីដែលប្លែក មកជូនទស្សនិកជនទស្សនា ដូចកាលពីបទដំបូងរបស់ ពួកគេអញ្ចឹងដែរ ។
ដូចដែលបានជំរាបជូនខាងលើអញ្ចឹង ពាក្យចចាមអារ៉ាមបានក្លាយជាការពិត ដូចនេះទស្សនិក
រង់ចាំតាមដានទស្សនាបទថ្មី របស់ Troublemaker ទាំងអស់គ្នា តែទស្សនិកជនក៏អាចទស្សនា
បទចាស់ទី ១ របស់ពួកគេនៅខាងក្រោមនេះផងដែរ ៕