CamNews

តារា 

តារាល្បីៗនៅ ហូលីវូត លែងលះគ្នា ក្នុងឆ្នាំ ២០១១

ឆ្នាំ ២០១១ មិនត្រឹមតែមានព្រឹតិការណ៍សំខាន់ៗទាក់ទងនឹងនយោបាយ និងសេដ្ឋកិច្ចនោះ
ទេ ក្នុងវិស័យសិល្បៈក៏មានព្រឹតិការណ៍សេចធ្លោជាច្រើន ដែលទាក់ទិននឹងតារាល្បីឈ្មោះ
លំដាប់កំពូល
នៅក្នុងពិភពលោក ក្នុងនោះបញ្ហាដែលត្រូវគេចាប់អារម្មណ៍បំផុត នោះគឺការ
លែងលះគ្នា។


Jennifer Lopez និង Marc Anthony បានធ្វើអោយអ្នកគាំទ្រជាច្រើនត្រូវភ្ញាក់ផ្អើលយ៉ាង
ខ្លាំង ដោយសារនាងបានលែងលះគ្នាជាមួយស្វាមី ដែលយើងស្ទើរតែមិនអាចជឿបាន។
Jennifer Lopez និង Marc Anthony បានប្រកាសលែងលះគ្នាជាផ្លូវការកាលពីខែកក្កដា
ឆ្នាំ ២០១១ នៅមុនថ្ងៃខួបកំណើតលើកទី ៤២ របស់
Jennifer Lopez


ជីវិតឯកជនរបស់គូស្នេហ៍ Chaz Bono និងមិត្តស្រីរបស់ខ្លួន គឺនាង Jennifer Elia ត្រូវបានគេ
បង្កើតជាខ្សែភាពយន្ដឯកសារមួយដែលមានឈ្មោះថា
"Becoming Chaz" ក្រោយពី Chaz
Bono បានកែភេទមកជាប្រុស។ "លោក"Chaz Bono កូនស្រីរបស់តារាចម្រៀង Cher បាន
ភ្ជាប់ពាក្យជាមួយ
Jennifer Elia ក្រោយពីបានរស់នៅជាមួយគ្នាអស់រយៈពេល ៦ឆ្នាំ។ប៉ុន្ដែ
កាលពីថ្ងៃទី ១៩ធ្នូ គូស្នេហានេះបានសម្រេចចិត្តផ្ដាច់ពាក្យពីគ្នា។



រយៈពេល ២៥ឆ្នាំ រស់នៅជាមួយគ្នា ព្រមទាំងមានកូន ៤នាក់ គូស្វាមី ភរិយា ដ៏ល្បីឈ្មោះ
នៅ ហូលីវូត
Arnold Schwarzenegger និង Maria Shriver បានប្ដេជ្ញាចិត្តចែកផ្លូវគ្នាកាលពីខែ
ឧសភាកន្លងទៅ។ នៅមុនពេលប្រកាសពីការសម្រេចចិត្តនេះ
Arnold Schwarzenegger ក៏
បានទទួលស្គាល់ថា ខ្លួនបានលួចមានកូនជាមួយនឹងអតិតអ្នកបម្រើនៅក្នុងគ្រួសាររបស់
លោក។
Arnold Schwarzenegger​ បានសំដែងនៅលើកាសែតដើម្បីសុំទោស ប៉ុន្ដែ Maria
Shriver នៅតែសម្រេចចិត្ដលែងលះប្ដីរបស់ខ្លួន។


ជីវិតអាពាហ៍ពិពាហ៍របស់ Kim Kardashian និង Kris Humphries មានរយៈពេលខ្លីជាងគេ គឺ
ត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីពួកគេបានចាប់តាំងពីស្គាល់គ្នា រៀបការនឹងគ្នា និងលែងលះ
គ្នា
។ មូលហេតុដែលនាំអោយ​ Kim Kardashian សម្រេចចិត្តដាក់ពាក្យលែងលះស្វាមី កាល
ពីថ្ងៃទី ៣១ តុលា នោះគឺ
ដោយសារតែនាងយល់ថា រវាងពួកគេតែងមានការខុសគ្នាដែល
មិនអាចអនុគ្រោះបាន។



បន្ទាប់ពីបានលែងលះ និងជួបគ្នាជាថ្មីជាច្រើនលើកច្រើនសារ Kat Von D បានអោយដឹងពី
មូលហេតុនៃការលែងលះ
Jesse James ថា ៖ "ថ្ងៃនេះខ្ញុំបានបន្ថែមឈ្មោះស្រីថ្មីម្នាក់ដែលមាន
អាយុ ១៩ឆ្នាំ ទៅក្នុងបញ្ជីឈ្មោះ ស្រីដែល
Jesse James ចុះឡើងជាញឹកញាប់ នៅពេលគាត់
កំពុងទាក់ទងជាមួយខ្ញុំ



មុនពេលរៀបការជាមួយ Hugh Hefner ៥ថ្ងៃ កូនក្រមុំ Crystal Harris បានសម្រេចចិត្តផ្ដាច់ទៅ
វិញ។ កូនក្រមុំអាយុ ២៥ឆ្នាំ នាង
Crystal Harris ប្រាប់ MC Ryan Seacrest ថា នាងបានឃើញ
ថាអ្វីៗបានកើតឡើងលឿនពេក
។ ជាងនេះទៅទៀត នាងថែមទាំងរិះគន់ កូនកំលោះចាស់
ដែលមានអាយុ ៨៥ឆ្នាំ និងជាអគ្គនិពន្ធនាយកនៃក្រុម
'Playboy' ថា មិនមានសមត្ថភាពឡើង
គ្រែ។


Cameron Diaz និង Alex Rodriguez​ ធ្លាប់រស់នៅជាមួយគ្នាបាន ១៦ខែ នៅមុនពេលពួកគេ
បានប្រកាសលែងលះជាផ្លូវការ។
Cameron Diaz​ និងកីឡាកររបស់ Yankee រូបនេះ ធ្លាប់គេង
ជាមួយគ្នា និងមានគម្រោងទិញផ្ទះរស់នៅជាមួយគ្នានោះ ពេលថ្មីៗនេះក៏បានសម្រេចចិត្តថា យកគ្នាធ្វើជាមិត្ដភ័ក្ដទៅវិញ។
Alex Rodriguez​ ថ្លែងនៅលើគេហទំព័រ 'People' ក្នុងខែកញ្ញា
ក្រោយពីបានប្រកាសលែងលះថា ៖ នាង
បានផ្ដល់មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះ
Cameron Diaz ប៉ុន្ដែ យើងនឹងក្លាយជាមិត្តល្អជាមួយគ្នាតទៅអនគត។

ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS








Tags: starhollywood2011stars