ពេទ្យធ្មេញម្នាក់បានដកធ្មេញទាំងអស់របស់អតីតមិត្តប្រុសនាង ក្រោយពីគាត់បានចាកចោលនាង
ទៅរកមិត្តស្រីថ្មីម្នាក់ទៀត ឥឡូវមិត្តស្រីថ្មីនោះបានចាកចោលគាត់ហើយដោយសារតែគាត់អត់មាន
ធ្មេញ។ នាងAnna Mackowiak អាយុ៣៤ឆ្នាំ នឹងប្រឈរមុខជាប់គុកក្រោយពីនាងបានធ្វើការ
សងសឹកជាមួយអតីតមិត្តប្រុសនាង លោកMarek Olszewski អាយុ៤៥ឆ្នាំ នៅពេលដែលគាត់
បានទៅឲ្យនាងព្យាបាលជំងឺធ្មេញរបស់គាត់ ប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បែកគ្នាជាមួយនាង។ នាងបាន
ចាក់ថ្នាំស្ពឹកឲ្យគាត់យ៉ាងច្រើន និងបានដកធ្មេញរបស់គាត់អស់រលីង។ បន្ទាប់មកនាងរុំក្បាលនិង
មាត់របស់គាត់ដើម្បីកុំឲ្យគាត់ហាមាត់ និង និយាយអ្វីដែលពិបាក និង គាត់ត្រូវតែរកអ្នកឯកទេស។
លោក Olszewski និយាយថា ខ្ញុំដឹងថា មានអ្វីមួយខុសប្លែក ពីព្រោះនៅពេលខ្ញុំដឹងខ្លួនឡើង
ខ្ញុំមានអារម្មណ៍ថាធ្មេញមួយចំនួនរបស់ខ្ញុំបានបាត់ និង ថ្គាមរបស់ខ្ញុំបានរុំបង់។
ដោយៈ វណ្ណៈ
ប្រភពៈ dailymail