ជូត
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង រាល់ការបំពេញភារកិច្ចប្រចំាថ្ងៃអាចមានបញ្ហា
ដោយសារតែការគិតមិនដល់ចំពោះបញ្ហានៃការងារ។ ថៃ្ងនេះលោកអ្នកមិនត្រូវ
ទុកចិត្តលើនរណាម្នាក់ទេព្រោះអាចធើ្វអោយចាញ់បោកអ្នកដទៃ។
ឆ្លូវ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ពាក្យសំដីដែលបាននិយាយចេញទៅក្នុងន័យ
អប់រំ តែបែបជាគេយល់ថាជាសំដីមើលងាយគេទៅវិញជាហេតុធើ្វអោយ
មានបញ្ហាធំកើតឡើងជាជំលោះ។ ការងាររកស៊ីវិញមានភាពអន់ថយ។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងារជំនួញលក់ដូរមានភាព
មិនធម្មតាជាមួយនឹង នបញ្ហាជាច្រើន។ ថៃ្ងនេះលោកអ្នកអាចជួបគ្រោះធំ។
បញ្ហាស្នេហាមានភាពសោកសៅ។
ថោះ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែតមុខរបបដែលរកស៊ីប្រាកដជាទទួលបាន
ចំនូលច្រើនជាងថ្ងៃធម្មតា។ចំនែកឯអ្នកមិនទាន់មានគូរប្រាកដជាមាន
មនុស្សចូលស្តីដល់ចាស់ទុំជាក់ជាមិនខាន។ថ្ងៃនេះលាភទទួលបានមក
ពីមនុស្សប្រុសនិងមនុស្សស្រី។
រោង
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត ការរកស៊ីជំនួញជួញដូរមានភាពល្អប្រសើរទៅមុខ
ជាលំដាប់ ជាមួយនឹងស្មារតីដ៏រឹងមំាក្នុងការដឹកនាំមុខជំនួញរបស់ខ្លូន។
ថៃ្ងនេះបើលោកធើ្វដំនើរទៅផ្លូវឆ្ងាយប្រាកដជាមានចំនូលរកចូលខ្ពស់។
បញ្ហាស្នេហាវិញមានភាពផ្អែមល្អែម។
ម្សាញ់
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកត្រូវមានស្មារតីខ្ពស់ជាមួយនឹងអតិថិជន ក្នុងការទិញដូររបស់មានតំលៃ។ ការងារក្នុងស្ថាប័នវិញ មានភាពប្រសើរនិងទទួលបានកោតសសើរពីមេក្រុមផងដែរ។
មមី
រាសីថៃ្ងនេះល្អជាមធ្យម លោកអ្នកមិនអាចទទួលបានលាភជ័យច្រើន
ពន់ពេកនោះទេ ប៉ុន្តែវាមិនមានន័យថា លោកអ្នកគ្មានទទួលបានអី្វ
ទំាងអស់នោះទេ។ ថៃ្ងនេះលាភបានមកពីមនុស្សស្រី។
មមែ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត សំរាប់លោកអ្នកដែលមានជំនួញរកស៊ីខ្លួន
ឯង អាចមានលាភផ្ទួនៗគ្នា និងអាចបើកហាងថី្មទៀតផងដែរ។
ថៃ្ងនេះអី្វដែលលោកអ្នកគួរតែបារម្ភនោះគឺបញ្ហាសុខភាព ព្រោះអាច
បណ្តាលអោយលោកអ្នកឈឺបានដោយងាយ។
វក
រាសីថៃ្ងនេះ ល្អជាបង្គួរ ការងារជំនួញលក់ដូរ បានផ្តល់ផលទុនជាច្រើន
តែលោកអ្នកគួរតែចេះទុកដាក់វាអោយបានល្អ ប្រយ័ត្ន ភ្លេចដៃ បាត់របស់
នោះជាយថាហេតុ។ ដូច្នេះលោកអ្នកគួរតែចេះប្រុងប្រយ័ត្ន។
រកា
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ការងារនៅក្នុងស្ថាប័នអាចត្រូវការស្តីបន្ទោស
ពីចៅហ្វាយដោយសារតែមានកំហុសនៅពេលបំពេញភារកិច្ច។
សំរាប់គូរស្នេហាវិញត្រូវបែកបាក់ដោយសារតែការមិនយល់ចិត្តគ្នា។
ចរ
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត គ្រប់មុខភារកិច្ចទំាងអស់លោកអ្នកអាច
សំរេចដោយសមប្រកបនិង មានមនុស្សចំាជួយជ្រួមជ្រែងផងដែរ។
សំរាប់ថៃ្ងនេះលោកអ្នកគួរតែបញ្ចេញអោយអស់ពីសមត្ថភាពទើប
ទទួលបានលាភធំ។
កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកមិនគួរទៅណាមកណា ដោយ
ពុំបានផ្តល់ដំនឹង ដល់ក្រុមគ្រួសារឡើយ ព្រោះវាអាចបង្កជាផលលំបាក
នៅពេលលោកអ្នកជួបឧបសគ្គដោយប្រការណាមួយ។
ការងាររកស៊ី ក៏ពុំសូវជាផ្តល់ផលចំនេញផងដែរ។