ថ្មីៗនេះ ក្រុមអ្នកសង្រ្គោះនៅឯតំបន់Tyumen, Siberia, ប្រទេសរុស្ស៊ី បានជួបនឹង
ស្ថានភាពប្រថុចញ៉ុតមួយ ដែលគួរឲអស់សំណើចជាទីបំផុត។ ក្រោយពីលោតពីជាន់
ទី៨នៅក្នុងខុនដូដើម្បីគេចពីមិត្តស្រី បុរសម្នាក់បានជាប់គាំងក្នុងធុងសំរាម និងបង្ខំចិត្ត
ស្រែកហៅអ្នកដ៏ទៃដើម្បីជួយសង្រ្គោះ។
ជនរងគ្រោះដែលបាននិយាយខាងលើនេះ ត្រូវបានជាប់ក្នុងធុងសំរាមមួយនៅជាន់ទី៥ក្នុងខុនដូ
ដែលគាត់រស់នៅ។ នៅក្នុងខុនដូប្រទេសរុស្ស៊ីតែងតែមានប្រហោងមួយធ្វើពីលោហធាតុដាក់នៅ
ក្បែរជណ្តើរឡើងចុះដើម្បីឲអ្នករស់នៅក្នុងនោះចោលសំរាម។ ដើម្បីធ្វើការជួយសង្រ្គោះបុរស
អាយុ៣១ឆ្នាំរូបនេះ ក្រុមអ្នកសង្រ្គោះបានប្រើរណារម៉ាស៊ីន អារផ្តាច់ផ្នែកខាងក្រោមនៃធុងសំរាម។
ពិតជាសំណាងណាស់ដែលបុរសម្នាក់នេះមិនមានរងរបួសអ្វីឡើយ។
បុរសម្នាក់នេះបានជាប់គាំងក្នុងធុងសំរាមក្រោយពីលោតចុះពីជាន់ទី៨ ព្រោះគេចមិត្តស្រី
ក្រោយពីធ្វើការបកស្រាយពីមូលហេតុពិតប្រាកដដែលធ្វើឲជាប់ក្នុងធុងសំរាមយ៉ាងណែននោះ
បុរសម្នាក់នេះបាននិយាយថា គាត់បានលោតចុះមកដើម្បីគេចពីមិត្តស្រីរបស់គាត់ ក្រោយពីការ
ឈ្លោះប្រកែកគ្នាដ៏ខ្លាំងក្លាមួយ។ បច្ចុប្បន្នបុរសម្នាក់នេះបានទៅធ្វើការដូចធម្មតា៕
ដោយ៖ nano
ប្រភព៖ k14