ភ្នំពេញ៖ ពិធីការិនីវ័យក្មេង របស់ស្ថានីយន៍ ទូរទ្សន៍ប៉ុស្តិ៍លេខ១១ កញ្ញា វីត វីត ដោយមានរូបសម្រស់ សាច់សម៉ដ្ឋរលើបរលោង បានធ្វើឱ្យកន្លងៗ ជាបុរសដែលមានទ្រព្យស្តុក ព្រមទាំងអ្នកមានអំណាច និងសូម្បីតែអ្នក ក្រតូចតាច ក៏កំពុងតែ លង់វង្វេងស្នេហ៍ព្យាយាមប្រើគ្រប់វិធី ដើម្បីស្ទូចយកឱ្យបាន បេះដូង និងរូបកាយរបស់នាង មកឱបក្រសោប ទៀតផងថ្នាក់ថ្នម ធ្វើជាម្ចាស់ស្នេហ៍ ។
មុននេះគេធ្លាប់បាន ដឹងស្ទើរគ្រប់គ្នាថា កញ្ញា វីតវីត បានសាងសម្ព័ន្ធភាពស្នេហាដ៏ ផ្អែមល្ហែមស្អិត រមួ តជាមួយបុរសអាណិកជន ក្រៅស្រុកម្នាក់អស់រយៈពេល ជាង២ឆ្នាំមកហើយ ប៉ុន្តែរហូតមកដល់ពេល នេះ ចំណងស្នេហ៍មួយនេះ ហាក់មានភាពស្ងប់ស្ងាត់ទៅវិញ បន្តិចទើបបានជាបច្ចុប្បន្ននេះ មានហ្វូង កន្លងបុរសជាច្រើន កំពុងតែតាមត្រងចង់ ក្រេបលម្អងការ ដ៏ស្រស់ផូផង់មួយនេះ ។
ស្របពេលការងារសិល្បៈ កំពុងមានស្ទុះដើរទៅមុខ ជីវិតស្នេហាមានយឺអ៊ុនឡើងខ្ពស់ពេលនេះ ក៏ស្រាប់ តែលេចធ្លាយដំណឹងមកថា ពិធីការិនីកញ្ញា វីតវីត ផ្តើមធ្វើខ្លួនជាមនុស្សឆ្មើងឆ្មៃ វាយឫកពាខ្ពស់ កប់ ពពកជាមួយទស្សនិកជនអ្នកគាំទ្រ និង អ្នកសិល្បៈរួមអាជីព ។
ផ្អែកតាមប្រភពពីមជ្ឈដ្ឋាន ខាងក្រៅសិល្បៈ បាននិយាយខ្សឹបខ្សៀវ តៗគ្នាថា វីតវីត ពេលល្បីឈ្មោះក៏ ចាប់ផ្តើមតម្កើន វាយឫកដាក់គេឯង ហាក់មើលស្រាល អ្នកដែលនៅជុំវិញខ្លួនថា មិនអាចមាន សមត្ថ ភាពដូចជានាង ដែលបញ្ហាបានធ្វើឱ្យ មហាជនអ្នកគាំទ្រ កំពុងតែរិះគន់ទៅលើ រូបនាងយ៉ាងចាស់ដៃ ចំ ពោះការប្រើចរិកឬកពាក មិនសមគួរទាំងនោះ ។
ប្រភពដដែលបានបន្តថា កាលពី វីតវីត ពុំទាន់មានកេរ្តិ៍ឈ្មោះល្បី គឺនាងមានចរិត រួសរាយរាក់ទាក់ គួរ ឱ្យចង់រាប់អានណាស់ ប៉ុន្តែក្រោយនាងលេច ឈ្មោះល្បីនៅប៉ុស្តិ៍លេខ១១ មកនាងហាក់ដូចជា តម្កើនខ្លួនខ្ពស់ឆ្មើងឆ្មៃ វាយឫកពាខុសប្លែង កាលពីគ្រាមុនៗ ។មានមតិខ្លះបាននិយាយថា អំឡុងពេល នាងកំពុងតែមាន ឈ្មោះល្បីលេចធ្លោ នៅក្នុងពិភពសិល្បៈ វិតវិតគួរណាតែរក្សា ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ ឱ្យបានយូអង្វែងទៅមុខថែមទៀត តែបែជាធ្វើឱ្យទស្សនិកជន មានការអាក់អន់ ស្រពន់ចិត្តទៅវិញ ។
នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤នេះគេហទំព័រLooking TODAY បានព្យាយាមទំនាក់ទំនង ដើម្បីសំការឆ្លើបំភ្លឺពីកញ្ញា វីតវីត ជាច្រើងដងដែរប៉ុន្តែ ទូរស័ព្ទរបស់នាងត្រូវបានបិទ ៕