ដើម្បីបោះចោលទម្លាប់ ក្នុងការជក់បារី ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព យ៉ាងខ្លាំងនោះ
កាលពីពេលថ្មីៗនេះ បុរសម្នាក់រស់នៅភាគខាងលិច នៃខេត្ត Kütahya ប្រទេស ទួរគី បានស្ម័គ្រ
ចិត្ត យកសំណាញ់ដែកមានសោរចាក់ រាងដូចបាល់បោះ មកពាក់លើក្បាលរបស់ខ្លួន។
លោក İbrahim Yücel អាយុ៤២ឆ្នាំ បានឲ្យដឹងថា ទម្លាប់ជក់បារីរបស់គាត់ បានអូសបន្លាយអស់
រយះពេល ២៦ឆ្នាំមកហើយ ដែលក្នុងមួយថ្ងៃ គាត់បានជក់បារីអស់ពីរកញ្ចប់។ សំរេចចិត្ត នឹងបោះ
ចោលទម្លាប់ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពនេះ Yücel បានពាក់សំណាញ់ដែកនៅលើក្បាល
ហើយចាក់សោរ ដើម្បីកុំឲ្យដោះវិញបាន និងបានប្រគល់កូនសោរ ឲ្យប្រពន្ធរបស់គាត់ទុក រាល់
ពេលដែលគាត់ ធ្វើដំណើរចេញទៅក្រៅផ្ទះ។ តាមរយះវិធីនេះ លោក Yücel នឹងមិនអាចបើក
សំណាញ់ដែកនេះ ជក់បារីបានទេ នៅពេលភាពញៀនបារី ធ្វើទុក។ ហើយដើម្បីឲ្យការប្តេជ្ញាចិត្ត
នេះទទួលបានជោគជ័យ គាត់បាន មិនជក់បារីសូម្បីតែមួយដើម ចាប់តាំងពីថ្ងៃពាក់សំណាញ់
ដែកនេះ លើក្បាល បើគិតទៅបាន ៥ថ្ងៃហើយ។
ដំបូងឡើយ គ្រួសាររបស់លោក Yücel មានអារម្មណ៍ថា ភ្ញាក់ផ្អើល ចំពោះការប្តេជ្ញាចិត្តឈប់ជក់បារី
ដោយយកសំណាញ់ដែកពាក់លើក្បាលនេះ។ ប៉ុន្តែក្រោយមក ប្រពន្ធ និងកូនគាត់ បានគាំទ្រចំពោះ
ការសំរេចចិត្តផ្តាច់បារី របស់គាត់៕
"ជក់បារី បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព"
ដោយ៖ សិលា
ប្រភព៖ K14