CamNews

យល់ដឹង 

ផ្ញើសារច្រើន អាចនឹងស្លាប់មុនអាយុ

ការផ្ញើសារច្រើន អាចនាំឱ្យកើតជម្ងឺបេះដូង និងសួត ដូច្នេះ វានឹងបង្កើនហានិភ័យនៃការបាត់បង់
ជីវិត នៅពេលមានអាយុច្រើន។

ការពិសោធថ្មីមួយ នៅប្រទេសអង់គ្លេស បានឱ្យដឹងថា បណ្ដាមនុស្សដែលចូលចិត្តផ្ញើសារច្រើន
តែងមានហានិភ័យ ស្លាប់មុនមនុស្សដែលផ្ញើសារតិចតួច។ អ្នកជំនាញការមកពីសមាគមព្យាបាល
ជម្ងឺសន្លាក់ឆ្អឹងរបស់អង់គ្លេស យល់ថា ឥរិយាបទកោងខ្នង នៅពេលប្រើប្រាស់ទូរស័ព្ទ ឬក៏កុំព្យូទ័រ
ថេប្លេត អាចបណ្ដាលឱ្យកើត​មានបញ្ហាច្រើន ដូចជាជម្ងឺធាត់ ប្រព័ន្ធដង្ហើម ជម្ងឺបេះដូង និងមាន
ហានិភ័យ ស្លាប់មុនអាយុ។


នេះមិនមែនជាបញ្ហាចំពោះតែមនុស្សដែលចូលចិត្តផ្ញើសារប៉ុណ្ណោះទេ តែវាក៏ជាបញ្ហារបស់មនុស្ស
ដែលអង្គុយមិនបានត្រឹមត្រូវ នៅពេលលេងហ្គេម លេង Facebook ។ល។ ស្រាល គឺអាចនាំឱ្យ
វៀចឆ្អឹងខ្នង ហើយបើធ្ងន់ គឺអាចកើតជម្ងឺសួត និងបេះដូង។ ពិសេសជាងនេះ ផលប៉ះពាល់ខ្លាំង ដែលកើតឡើងដោយសារសកម្មភាពខាងលើ នឹងបង្ហាញច្បាស់។

លទ្ធផលនៃការពិសោធខាងលើ ក៏បានបង្ហាញអំពីការប៉ះពាល់ដល់សុខភាព ចំពោះមនុស្សដែល
ប្រើប្រាស់កុំព្យូទ័រថេប្លេត និងស្មាតហ្វូន។ ដូច្នេះ ប្រសិន អ្នកជាមនុស្សដែលចូលចិត្តប្រើសម្ភារៈ
បច្ចេកវិទ្យា ដើម្បីផ្ញើសារ លេងហ្គេម ឬលេង Facebook យកល្អ អ្នកគួរតែស្វែងយល់អំពីឥរិយាបទ
ក្នុងការប្រើប្រាស់ ដើម្បីចៀសវាងផលអវិជ្ជមាន នាពេលអនាគត។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail