CamNews

តន្រ្តី 

"សុវណ្ណភូមិ" បទចម្រៀងដ៏សែន មានន័យរៀបរាប់ ពីព្រះរាជាណាចក្រអច្ឆរិយៈ

កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ជាព្រះរាជាណាចក្រដែលមានទឹកដីពោរពេញទៅដោយទេសភាព
ស្រស់ត្រកាល មានបក្សីបក្សាច្រើនរយប្រភេទ មានទន្លេ បឹងបួ ទឹកជ្រោះ សមុទ្ទ ត្រជាក់កាយា មាន
ព្រៃព្រឹក្សាស្រស់បំព្រង។ គ្រាន់តែស្រមៃគិតក៏មានក្ដីសុខណាស់ទៅហើយ។


តែពេលនេះអង្កការ USAID សហការណ៍ជាមួយនឹង Cambodia MSME បានចងក្រងជាវីដេអូចម្រៀង
មួយក្រោមចំណងជើងថា "សុវណ្ណភូមិ" ដែលជាបទចម្រៀងច្រៀងដោយតារាល្បីប្រចាំប្រទេសចំនួន
៣ រូប គឺលោក ករុណា ពេជ្រ កញ្ញា មាស សុខសោភា និងកញ្ញា សុខ សីឡាលីន ដែលបទចម្រៀងនេះ
ច្រៀងរៀបរាប់ពីទេសភាព និងសម្រស់ស្រស់ត្រកាលរបស់កម្ពុជា។

ចង់ដឹងថាបទចម្រៀងដ៏មានអត្ថន័យនេះពិរោះប៉ុណ្ណា នាំគ្នាស្ដាប់បទចម្រៀងខាងក្រោមនេះបន្តិចទៅ
មើល៕

ដោយ៖ ម៉ូកា
ប្រភពពី​៖ Youtube 


Tags: khmer usaid cambodia msme song