CamNews

ព័ត៌មានជាតិ 

អាកាសយាន្ដ​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយធំ​គ្រប់គ្រង​គ្រោះ​អាសន្ន​ នៅថ្ងៃ​ទី​២០

ភ្នំពេញៈ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលហៅកាត់ថា SSCA បានឲ្យដឹងថា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខនេះ ខ្លួននឹងរៀបចំ ធ្វើសមយុទ្ធ ទ្រង់ទ្រាយធំគ្រប់គ្រង គ្រោះអាសន្ន នៅក្នុងអាកាស យាន្ដដ្ឋានអន្ដរជាតិ ភ្នំពេញ ។

យោងតាមលិតខិត របស់លេខាធិការដ្ឋាន អាកាសចរណ៍ ស៊ីវិល ដែលផ្ញើជូនរដ្ឋមន្ដ្រី ក្រសួងព័ត៌មាន ហើយត្រូវបានចែកចាយ បន្ដដល់មណ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី១៧ ខែធ្នូនេះ បានឲ្យ ដឹងថា អាកាសយាន្ដដ្ឋាន អន្ដរជាតិភ្នំពេញ នឹងរៀបចំធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ គ្រប់គ្រងគ្រោះអាសន្ន (Full Scale Airport Emergency Exercise) ដែលនឹងប្រារព្ធឡើង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ចាប់ពីម៉ោង ២រសៀល ។

ប្រភពព័ត៌មាន ដដែលបាន បញ្ជាក់ទៀតថា សមយុទ្ធ ទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងការដុត កង់ឡានចាស់ បង្កើតជា អណ្ដាតភ្លើង និងផ្សែងខ្មួលខ្មាញ់ ជាសប្បនិម្មិតឲ្យ ការធ្លាក់យន្ដហោះ ដើម្បី ជាប្រធានបទ ក្នុងការធ្វើសមយុទ្ធនេះ។ សមយុទ្ធទ្រង់ទ្រាយធំនេះ មានការប្រកាស អាសន្នដល់ ក្រុម សង្គ្រោះ មន្ទីពេទ្រនានា នៅក្នុងរាជធានីភ្នំពេញ រថយន្ដសង្គ្រោះបន្ទាន់ ដោយមានការប្រើស៊ីរ៉ែន និង រថយន្ដពន្លត់អគ្គិភ័យ នគរបាលរាជធានីភ្នំពេញ ផងដែរ។

ប្រភពដដែល បន្ថែមទៀតថា “ករណីនេះ អាចនឹងធ្វើឲ្យ មានការភ័ណ្ឌច្រឡំពី សាធារណជន ជុំវិញ អាកាស យាន្ដដ្ឋាន អន្តរជាតិភ្នំពេញ និងក្នុងរាជធានីភ្នំពេញ តែម្ដង” ។ គួរបញ្ជាក់ថា ការធ្វើ សមយុទ្ធ ទ្រង់ទ្រាយធំនេះ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យធ្វើរយៈ ២ឆ្នាំម្ដង ពោលគឺចាប់ពី ឆ្នាំ២០០៧ មកម្លេះ ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer national local. news government phnom penh airport