CamNews

តន្រ្តី 

Henry ម្ចាស់បទ Trap ចេញបទថ្មីរួមជាមួយ សមាជិក F(x) (មានវីដេអូ)

បន្ទាប់ពី ទទួលបានភាពជោគជ័យពីបទ " Trap " រួចមក សមាជិកក្រុមចំរៀង Super Junior
ម្នាក់នេះ បាននឹងកំពុងវាយលុក ទីផ្សារចំរៀងយ៉ាងខ្លាំង ហើយថ្មីៗនេះផងដែរ Henry ទើប
តែបញ្ចេញវីដេអូចំរៀង ថ្មីមួយទៀត ដើម្បីអោយសន្ទុះនៃការគាំទ្រ កាន់តែខ្លាំងឡើង ។



1-4-3 (I Love You) គឺជាបទថ្មីរបស់ Henry ដែលជាស្នាដៃនិពន្ធដោយខ្លួនគាត់ផ្ទាល់ ចូលរួម
ដោយក្រុម Noize Bank ។ Henry ក៏បានអញ្ជើញ Amber សមាជិករបស់ក្រុម F(x) មកចូល
រួមច្រៀងផងដែរ ។ បទនេះជាចង្វាក់ Electropop ដែលដកស្រង់ចេញពី Mini Album ទោល
ដំបូងរបស់គាត់ ។ ទស្សនិកជន សូមចូលរួមទស្សនានិងសណ្តាប់ ទាំងអស់គ្នា ៕

 


ដោយ ៖ លីលី
ប្រភព​ ៖ allkpop 


Tags: kpop star new mv song henry super junior singer fx amber