កូរ៉េខាងត្បូង៖ មានអ្នកនេសាទ ៤នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និង ៧នាក់ទៀតបាត់
ខ្លួន នៅក្នុងសមុទ្រ ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកព្រលឹម ថ្ងៃអង្គារ ម្សិលមិញ។
ទូកនេសាទជនជាតិចិនចំនួន ២គ្រឿង បានលិចទៅក្នុងសមុទ្រ នៅម៉ោង ២:៤០ នាទីព្រឹក
នៅចំងាយប្រមាណជា ១,8 គីឡូម៉ែត្រ ពី កំពង់ផែ Hwasun ក្នុងខេត្ត Jeju កូរ៉េខាងត្បូង
ដោយសារតែ មានខ្យល់ខ្លាំង និងទឹករលកធំៗ ដែលទទួលឥទ្ធពលពីខ្យល់ព្យុះ Boleven
បានបោកបក់មកលើទូកនេសាទរបស់ពួកគេ ទើបបណ្តាលឱ្យទូកលិចទៅសមុទ្រតែម្តង។
ករណីគ្រោះថ្នាក់លិចទូកនេសាទខាងលើ បណ្តាលឱ្យកម្មករ នៅលើទូក ៤នាក់បានស្លាប់
បាត់បង់ជីវិត ៧នាក់បាត់ខ្លួន និង ២នាក់ទៀត បានហែលមកលើដីគោក ដោយសុវត្ថិភាព៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily