CamNews

តារា 

អែនជី ចេញពីផលិតកម្មអឹម ទាំងគ្មានស្ដាយស្រណោះ ត្រៀម បង្ហាញមុខនៅ សាន់ដេ

ភ្នំពេញ៖  រយៈពេលជាង ២ឆ្នាំមកហើយ ដែលតារាចម្រៀង ស្រស់សោភា កញ្ញា គង់ សុកញ្ញា
ហៅ អែនជី បានបោះជំហាន បណ្តែតខ្សែជីវិត ឲ្យចូលប្រឡូកក្នុងវិថីសិល្បៈ ដែលជាកន្លែងមួយ
ពោរពេញ ទៅដោយការប្រកួតប្រជែងគ្នា ដណ្តើមយកកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាព ពីសំណាក់
មហាជន ។ បន្ទាប់ពីជ្រកនៅ ក្នុងទ្រនំផលិតកម្ម អឹម អស់រយៈពេល ជាយូរឆ្នាំមកនេះ តារាចម្រៀង
នៅក្នុងស្រទាប់យុវវ័យ កញ្ញា អែនជី មានបទចម្រៀងល្បីៗ បែបមនោសញ្ចេតនា ជាច្រើនបទ
ដែលមហាជន និងស្រទាប់យុវវ័យ គាំទ្រនាង ។ មិនតែប៉ុណ្ណោះតារា ចម្រៀងរូបនេះ ត្រូវបានមហា
ជនស្គាល់ ច្បាស់តាមរយៈបទចម្រៀង មួយមានចំណង ជើងថា "សង្សារពូកែ ង "។

តាមរយៈបទ ចម្រៀងនេះ ធ្វើឲ្យកេរ្តី៍ឈ្មោះរបស់ស្រី ស្រស់សម្បូរមន្តស្នេហ៍ កញ្ញា អែនជី បានរីក
សាយភាយ ពាសពេញលើផ្ទៃប្រទេស ហើយធ្វើ ឲ្យមហាជន មានការគាំទ្រនឹង ទន្ទឹងរងចាំទស្សនា
នឹងស្តាប់នូវសំនៀង របស់នាង ជាបន្តបន្ទាប់ទៀងផង ។ នាពេលកន្លងមក តារាចម្រៀង ក្រមិចក្រ
មើម តូចច្រឡឹងរូបនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកតាមដាន សង្គមសិល្បៈដឹង យ៉ាងច្បាស់ថា
នាងបានវេចបង្វេច ដើរចេញពីទ្រនំ ផលិតកម្ម អឹម ដោយមិនទាន់ ផុតកិច្ចសន្យា ដែលនាងចុះរយៈ
ពេល៥ឆ្នាំ ។

បន្ទាប់ពីលេចឮ ដំណឹងថា កញ្ញា អែនជី បានដើរចេញពី ផលិតកម្ម អឹម មិនទាន់បានប៉ុន្មានផង ក៏
មានបណ្តាញសារព័ត៌មាន មួយចំនួនចុះផ្សាយថា តារាចម្រៀងរូបនេះ នឹងចូលច្រៀង នៅក្នុងទ្រនំ
នេះវិញ ក្រោយពីនាងត្រឡប់មក ពីច្រៀងនៅ ប្រទេសអូស្ត្រាលី ។ តែទោះជាយ៉ាងណា ព័ត៌មាន
ជាក់លាក់ ត្រូវបានទម្លាយយ៉ាងច្បាស់ ចេញពីមាត់ម្តាយ របស់កញ្ញា អែនជី អ្នកស្រី មាស សុខា
កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៣ នៅក្នុងកម្មវិធី ថត MTV របស់ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន ។

នៅក្នុងជំនួបជាមួយ Looking TODAY អ្នកស្រី មាស សុខា រៀបរាប់ប្រាប់ឲ្យដឹងថា "ថ្មីៗនេះកូនស្រី
របស់ខ្ញុំ (អែនជី)បានមកច្រៀង ឲ្យផលិតកម្ម សាន់ដេហើយ បន្ទាប់ពីនាងចេញ ពីផលិតកម្មអឹម ។
តាមពិតទៅផលិតកម្ម សាន់ដេ បានទាក់ទង មកកូនខ្ញុំ ច្រើនដងមកហើយ តែខាងខ្ញុំអត់ទាន់
សម្រេចចិត្ត ទើបថ្មីៗនេះ អែនជី បានសម្រេចចិត្តថា ចូលច្រៀងក៏ចុះ កិច្ចសន្យាតែម្តងទៅ" ។

អ្នកស្រី បានប្រាប់ឲ្យដឹងទៀតថា "ចំពោះកិច្ចសន្យា ដែល អែនជីចុះ នៅក្នុងផលិតកម្មសាន់ដេ មាន
រយៈពេល៥ឆ្នាំ ហើយឥឡូវនេះ ខាងផលិតកម្ម បានរៀបចំបទចម្រៀងឲ្យ អែនជី ច្រៀងបានចំនួន
៤បទរួចរាល់ហើយ តែមិនទាន់បានចេញលក់ នៅលើទីផ្សារនៅឡើយទេ គឺចាំចូលឆ្នាំហើយ ទើប
ចេញលក់"។

គួរបញ្ជាក់ថា កញ្ញា អែនជី បានស្ពាយបង្វេចដើរចេញ ពីផលិតកម្មអឹម ទាំងមិនទាន់ផុតកិច្ចសន្យាតែ
ទោះជាយ៉ាងណា ការមកដល់ទ្រនំថ្មី ក្នុងផលិតកម្ម សាន់ដេ នេះមិនមានអ្វី ប៉ះពាល់ដល់នាងឡើយ
ព្រោះរឿងរ៉ាវទាំងនោះ ត្រូវបានដោះស្រាយ ដោយសន្តិវិធី ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: angi singer entertainment khmer star