CamNews

ប្លែកៗ 

ផ្អើលអស់ភ្ញៀវពេញរោងការ ព្រោះតែនំខេកដ៏រន្ធត់ ជាក្បាលកូនកម្លោះ និងកូនក្រុមុំ

អាមេរិក : នៅក្នុងពិធីអាពាហ៍ពិពាហ៍ ដ៏ប្លែកមួយនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ត្រូវ
បានសារព័តមាននានា ផ្តិតយករូបភាពនំខេក ដែលត្រូវបាន កូនក្រមុំឌីហ្សាញដោយផ្ទាល់
សម្រាប់ជា នំទទួលភ្ញៀវក្នុងថ្ងៃ ដ៏អស្ចារ្យរបស់នាង គឺជានំខេកដ៏គួរឲ្យរន្ធត់ និងបើយើងមើល
ទៅ ហាក់ដូចជាគួរឲ្យរអើមណាស់។ វាជានំខេករូបក្បាលមនុស្ស ដែលមានប្រឡាក់ឈាម
ទៀតផង។

 នារីជា កូនក្រមុំអាយុ២៨ឆ្នាំ ឈ្មោះ Natalie sideserf ជាអ្នកផលិតនំខេកដោយផ្ទាល់ដៃ ដោយ
ចំណាយពេល៤០ម៉ោង ក្នុងការធ្វើវាឲ្យក្លាយជានំខេក អាពាហ៍ពិពាហ៍ ដ៏គួរឲ្យប្លែកភ្នែកជាមួយ
ដៃគូ ជីវិតរបស់នាង គឺលោក David។

នំខេកនេះមាន រូបជាក្បាលកូនកំលោះកូន ក្រមុំដែលត្រូវកាត់ដាច់ចេញឈាម ស្ថិតក្នុងភាព
មរណៈ។  Sideserf និយាយថា នាងជ្រើសរើសឌីហ្សាញ នំខេកបែបនេះ ដោយសារតែនាង
និងស្វាមីគឺជាអ្នកគាំទ្រភាពយន្តដ៏រន្ធត់ ហើយចូលចិត្តអ្វី ដែលប្លែកបែបនេះ៕

Photo by LookingTODAY

Photo by LookingTODAY

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: wedding cake head human unbelievable strange រឿងប្លែកៗ