CamNews

ហោរាសាស្រ្ត 

ហោរាសាស្រ្តថៃ្ងសុក្រទី០៦ខែវិច្ជិការឆ្នំា២០១១


ជូត
រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត មុខរបររកស៊ីបានផ្តល់ផលទុនច្រើនជាទីគាប់ចិត្ត
មិនតែប៉ុណ្ណោះ លោកអ្នកដែលមិនត្រូវទៅណាមកណាពីមុន អាចនឹងមាន
ឱកាសធើ្វដំនើរកំសាន្តទៅទីឆ្ងាយៗជាច្រើនថៃ្ងផងដែរ។ ចំពោះលោកអ្នក
ដែលក្រុមគ្រួសារ អោយនឹងទទួលបាននូវភាពកក់ក្តៅ និងស្នាមញញឹមផងដែរ។
ឆ្លូវ
រាសីថៃ្ងនេះល្អជាមធ្យម រាល់មុខជំនួញមានភាពធម្មតា ដើរទៅមុខជាលំដាប់
ប៉ុន្តែអី្វដែលោកអ្នកត្រូវតែចងចំានោះ ហាមទុកចិត្តមនុស្សដែលមិនធ្លាប់
ស្គាល់គ្នាពីមុន ព្រោះវាអាចធើ្វអោយលោកអ្នកបាត់បង់ទ្រព្យសម្បត្តិ។
ខាល
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង លោកអ្នកគួរតែចេះថែរក្សារសុខភាព
ព្រោះវាអាចបណ្តាលអោយលោកអ្នក ឈឺបាន។ សំរាប់ការងារវិញ
ដូចជាមិនសូវទទួលបានជោគជ័យប៉ុន្មានទេ។
ថោះ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង សកម្មភាពការងារហាក់បីដូចជាមិនអំនោយផល
ទោះបីជាប្រឹងប្រែងបែបណាក្តី។ សំរាប់គូរស្វាមីភរិយាវិញ អាចមានរឿងឈ្លោះ
ប្រកែក ដោយសារតែ បញ្ហានៅក្នុងក្រុមគ្រួសារ។
រោង
រាសីថ្ងៃនេះល្អជាបង្គួរ លោកអ្នកអាចមានសំណាងផ្ទួនៗពីរដង និងមានមនុស្ស
មកចំាជួយថែរក្សាផងដែរ។ លោកអ្នកគួរតែចេះធើ្វបុណ្យដាក់ទាន ដើម្បីសន្សំ
កុសលទៅថៃ្ងមុខជួបតែសេចក្តីសុខ។
ម្សាញ់
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង ជោគជាតារបស់លោកអ្នកហាក់បីដូចជាអ័ព្ទពន្លឺ
ដូច្នេះរាល់ទង្វើរបស់លោកអ្នកគួរតែចេះពិនិត្យមើល កុំក្រអើម ត្រទមពេក
ប្រយ័ត្នមានមនុស្សស្អប់ និងបង្កជាជំលោះ។
មមី
រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត កិច្ចការទំាងឡាយ លោកអ្នកអាចសំរេចវាបាន
យ៉ាងល្អ និងគួរអោយសសើរនូវសមត្ថភាពរបស់លោកអ្នក។
ចំពោះរឿងនៅក្នុងក្រុមគ្រួសារវិញ ពោរពេញទៅដោយសុភមង្គល។
មមែ
រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លំាង ឱកាសពុំសូវមានច្រើនប៉ុន្មានទេសំរាប់
លោកអ្នក ចូលប្រឹងប្រែងថែមួយកំរិតទៀត។ ថៃ្ងនេះប្រសិនជាមានមនុស្ស
មកនិយាយអំពីរូបអ្នកចូលធើ្វចិត្តអោយត្រជាក់និងកុំបង្ករឿងតូចទៅជារឿង
ធំ។
វក

រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត សេចក្តីប្រាថ្នាដែលលោកអ្នកបានប៉ង
និងខិតខំប្រឹងប្រែងធើ្វវា តំាងពីយូរយារណាស់មកហើយ អាចនឹង
សំរេចបាននៅក្នុងថៃ្ងនេះ។ ចំនែកឯគូស្នេហាវិញ មានភាពផ្អែមល្អែម
និងយល់ចិត្តគ្នា។

រកា

រាសីថៃ្ងនេះឡើងខ្ពស់ត្រដែត លោកអ្នកដែលមានអាជីវកម្មផ្ទាល់ខ្លូនអាច
នឹងទទួលលាភសការៈច្រើនជាអ្នកដែលធើ្វការនៅតាមស្ថាប័ន។
ថៃ្ងនេះលោកអ្នកដែលជាអ្នករកស៊ី គួរតែខិតខំបញ្ចេញថី្វដៃនិងសមត្ថភាព
ទើបអី្វៗនិងទទួលបានមកយ៉ាងល្អប្រសើរ។

ចរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លាំង មួយរយៈនេះលោកអ្នកអាចជួបបញ្ហាច្រើន
គួរអោយកត់សំគាល់ ទំាងរឿងក្រុមគ្រួសារ រឿងការងារនិងរឿងប្តីប្រពន្ធ
បានធើ្វអោយលោកអ្នកមានបញ្ហាចាក់ដុតយ៉ាងខ្លំាង និងឈានទៅរក
ផ្លូវអក្រក់ទៀតផង ដូច្នេះហើយលោកអ្នកគួរតែមានស្មារតីខ្ពស់។

កុរ
រាសីថៃ្ងនេះស្រុតចុះយ៉ាងខ្លំាង ភាពចុះចាញ់បានកើតមានឡើងក្នុងអារម្មណ៏
របស់លោកអ្នក និងអាចធើ្វលោកអ្នកមានអារម្មណ៏ថា ឯកោ និងចុះចាញ់
នឹងអ្នកដទៃ។ ចំនែកឯបញ្ហាស្នេហាវិញ មានភាពមិនល្អ ត្រូវចេះអធ្យាស្រ័យគ្នា។