ចិន: សារព័ត៌មានពីគេហទំព័រ yourjewishnews បានចុះផ្សាយថា សាលារៀននៅតំបន់ ភាគ
ឥសានប្រទេសចិន ត្រូវបានមន្ត្រីក្នុង សាលាប្រកាសថា នាយកសាលាបានចេញ ច្បាប់មួយ
ហាមសិស្ស ស្រីៗពាក់អាវទ្រនាប់ ក្នុងកំឡុងពេលធ្វើ តេស្តប្រលងក្នុងសាលា។
ច្បាប់ថ្មីនេះក៏នឹងត្រូវបាន ផ្ញើទៅដល់អាណាព្យាបាល របស់សិស្ស ឲ្យដឹងផងដែរ។ សិស្សស្រី
ដែលចូល ប្រលងនឹងត្រូវ បានក្រុមមន្ត្រី ក្នុងសាលាធ្វើការ ត្រួតពិនិត្យយ៉ាងដិតដ ល់តាមរយៈ
ម៉ាស៊ីនស្គេន មើលសំលៀកបំពាក់ របស់ពួកគេ។ នៅឯខេត្ត Jilin ក្នុងសប្តាហ៍ នេះក៏មានការ
អនុវត្តន៍ គោលការណ៍នេះដែរ ចំពោះសិស្សស្រីដែល ត្រៀមប្រលងនោះ។
ការចេញគោលការណ៍ច្បាប់នេះ ត្រូវបាន គេលើកឡើងថា អាចនឹងធ្វើឲ្យសិស្សស្រីៗ មានការ
ខ្មាសអៀនដែរ និងជាឱកាសអំណោយផល ដល់មនុស្សមួយចំនួន ជាពិសេស សិស្សប្រុសៗ
ដែល ខិលខូចលួចកេង ចំណេញភ្នែកបាន៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល