កាលពីពេលថ្មីៗនេះ នៅតាមដងផ្លូវក្នុងក្រុង Xiamen ប្រទេសចិន គេឃើញមាននារីស្រស់
ស្អាតម្នាក់ កាន់បដាមួយដែលមានសរសេរថា "ដើម្បីទិញ iPhone លក់ ១០Yuan សម្រាប់ការ
ឱបម្ដង"។
"សេវាកម្ម" ចម្លែកនេះ បានទាក់ទាញមនុស្សជាច្រើនដែលធ្វើដំណើរឆ្លងកាត់។ ក្នុងរយៈពេល
ត្រឹមតែ ១០នាទីប៉ុណ្ណោះ មានបុរសចំនួន ៣នាក់ ដែលចំណាយប្រាក់ដើម្បីបានឱប ប៉ុន្ដែក៏មាន
បុរសមួយចំនួន បានចំណាយប្រាក់ហើយតែមិនហ៊ានឱបទៅវិញ ដោយគ្រាន់តែសុំថតរូបជាមួយ
ប៉ុណ្ណោះ។
បន្ទាប់ពីត្រូវបានបង្ហោះតាមអ៊ីនធើរណែត ក៏មានមតិរិះគន់ជាច្រើនផងដែរ ក្នុងនោះមានអ្នកខ្លះ
និយាយថា វាជារឿងមួយធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់យុវវ័យ។ ប៉ុន្ដែក៏មានអ្នកខ្លះថ្លែងថា វា
គឺជាវិធីរកប្រាក់ដោយកម្លាំងខ្លួនឯង។ល។
ដោយ ៖ សីហា
ប្រភព ៖ k14