ការកើតមានអង្គែបណ្តាលមកពី កោសិកាស្បែកងាប់ប្រមូលពូនផ្តុំគ្នា ហើយក៏ជ្រុះចេញពីលលាដ៏ក្បាល។ មានកត្តារួមផ្សំជាច្រើន ដែលធ្វើឲមានអង្គែដូចជា៖ ភាពតានតឹង អាកាសធាតុត្រជាក់ រឺក្តៅពេក ការនឿយហត់ របរអាហារមិនត្រឹមត្រូវ ការបាត់បង់ថាមពលដោយសារតែជំងឺ ផលិតផលប្រើប្រាស់ រឺ សាប៊ូកក់សក់ ក្លែងក្លាយ។ ខាងក្រោមនេះ យើងសូមណែនាំ លោកអ្នកនូវវិធី បែបធម្មជាតិ ងាយៗដែលអ្នកអាចធ្វើបាន ក្នុងការកំចាត់អង្គែ។ វិធីទាំងនោះមានដូចជា៖
វិធីទី១៖
កំដៅប្រេងដូង ៤ស្លាបព្រាបាយ ដោយថែមទេពីរូមួយចិប រួចកូរឲសព្វ។ ទុកវាឲនៅក្តៅឧណ្ណៗ បន្ទាប់មកលាបលើស្បែកក្បាលរៀងរាល់ពេលយប់មុនចូលគេង។
វិធីទី២៖
យកគ្រាប់សណ្តែក២ស្លាបព្រាបាយ ទៅត្រាំទឹក១យប់ឲរីក រួចត្រងយកតែគ្រាប់វា ហើយបុកឲម៉ដ្ឋ បន្ទាប់មក យកទៅលាបលើស្បែកក្បាលជាការស្រេច។
វិធីទី៣៖
យកពងមាន់២គ្រាប់ដោយត្រងយកតែផ្នែកពណ៌ស លាយជាមួយទឹកក្រូចឆ្មារ៤ស្លាបព្រាបាយ កូរឲសព្វ ហើយលាបទៅលើស្បែកក្បាល ដោយទុកចោលរយៈពេលកន្លះម៉ោង។ យកស្លឹកស្តៅ១ ក្តាប់ទៅបុក ហើយដាក់ត្រាំទឹកកន្លះលីត្រ បន្ទាប់មកលាងសក់របស់អ្នកជាមួយទឹកនេះសិន ទើបលាងទឹកស្អាតចេញ ជាការស្រច។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ homeveda