ប៉ាស៊ីភិច៖ តាមការអោយដឹងពីក្រុមអ្នកស្រាវជ្រាវ ទាំងអាមេរិក និងជប៉ុនកាលពីពេលថ្មីៗ
នេះថា ពួកគេបានរកឃើញ នូវនាវាចម្បាំងដ៏ធំមួយ រួមទាំងសាកសពទាហានជាច្រើននាក់
ផ្សេងទៀត នៅក្នុងបាតសមុទ្រ ភាគខាងត្បូងនៃមហាសមុទ្រប៉ាស៊ីភិច។
តាមការអោយដឹងពីក្រុមអ្នកស្រាវជា្រវអាមេរិក បានអោយដឹងថា តំបន់ Chuuk Lagoonនៃ
មហាសមុទ្រប៉ាស៊ីភិច កាលពីសង្រ្គាមលោកលើកទី២ ត្រូវបានកងទ័ពជប៉ុន ជាអ្នកត្រួតត្រា
ដោយក្នុងនោះ រួមមានទាំងនាវាចម្បាំង ដ៏ធំរបស់គេផងដែរ ដែលមានឈ្មោះថា Truk Lag
oon ។
ការស្លាប់កងទ័ពជប៉ុនដ៏ច្រើន និងនាវាដ៏ធំមួយនេះ គឺបានកើតឡើងនៅថ្ងៃទី ១៧ ខែកុម្ភះ
ឆ្នាំ ១៩៤៤ ខណៈដែលទ័ពអាកាសរបស់អាមេរិក បានវាយសន្ធប់យ៉ាងខ្លាំង មកលើមូល
ដ្ឋានទ័ពជប៉ុន រហូតដល់បាត់បង់ជីវិតទាហានរាប់ពាន់នាក់ និងទូកចម្បាំង ប្រមាណជា ២
០០ ផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ នេះជាប្រវត្ដិសាស្រ្ដរបស់ប្រជាជាតិជ៉បុន ដែលបានចងក្រង
និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយរបស់ជប៉ុន ដូច្នេះហើយ ទើបប្រជាជនជប៉ុនទំាង
អស់ តែងតែធ្វើបុណ្យសែនដ៏ព្រះគង្គា ជាច្រើនរៀងរាល់ឆ្នាំ គឺក្នុងគោលបំណង រំលឹកដល់
គុណបំណាច់ ដ៏ធំរបស់អ្នកស្នេហាជាតិទាហានជើងទឹករបស់ខ្លួន៕
ដោយ៖ នារី
ប្រភព៖ newsday