CamNews

តារា 

Katy Perry នឹង Justin Bieber រងការហាមឃាត់ពី ចក្រភពអង់គ្លេស

តារា​ចម្រៀង Katy Perry និង Justin Bieber ត្រូវ​បាន​ហាម​ឃាត់​​ពី​អាជ្ញាធរ​ត្រួត​ពិនិត្យ
​​ស្តង់​
ដា​នៃ​ការ​​ផ្សាយ​ ​ ពាណិជ្ជ​កម្ម​របស់​ចក្រភព​អង់គ្លេស​ពាក់ព័ន្ធ​ នឹង​យុទ្ធនាការនៃ​​​ផ្សព្វ​
ផ្សាយ​​ពាណិជ្ជ
កម្ម​ខុស​ពី​ការ​ពិត​របស់​ពួក​គេ​​​និយាយ​អំពី​​ផលិតផល​ថែ​ រក្សា​ស្បែក​​​ឈ្មោះ​
ថា Proactiv។

យុទ្ធនាការ​​ផ្សព្វផ្សាយ​ផលិតផល Proactiv របស់​តារា​ចម្រៀង Katy Perry និង Justin Bieber ត្រូវ​
បាន​ហាម​ឃាត់​​ពី​ចក្រភព​អង់គ្លេស ​ក្រោយ​ពេល​ជន​អនាមិក​ម្នាក់​បាន​ បង្ហើប​រឿង​នេះ​ប្រាប់​ទៅ​អា
ជ្ញាធរ​ត្រួត​ពិនិត្យ​​ស្តង់​ដា​នៃ​ការ​​ផ្សាយ​ ពាណិជ្ជ​កម្ម​  Advertising  Standards  Authority ហៅ​កាត់​ថា
ASA ។

ASA បាន​ពន្យល់​ថា​ ការ​ផ្សាយ​ពាណិជ្ជ​កម្ម​​របស់​តារា​ចម្រៀង​ទាំង​ពីរ​មិន​សម​ស្រប​សម្រាប់​ ទស្ស
និកជន​អង់គ្លេស​នោះ​ទេ​​ដោយ​សារ​តែ version​ នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល  Proactiv ​នៅ​
អង់គ្លេស​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង​ពី​គ្រឿង​ផ្សំ​របស់​ផលិត​ផល​ដែល​ផ្សាយ​​នៅ​សហ​អាមេរិក

ASA បាន​និយាយ​​ទៀត​ថា  ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ធ្វើ​ឡើង​ដើម្បី​តម្រង់​ទិស​ដៅ​ទៅ​កាន់​ ទស្ស
និកជន​អង់គ្លេស  ដូច្នេះ​​នៅ​ក្នុង​បរិបទ​នេះ  ពួក​យើង​បាន​​សម្រេច​ចិត្ត​ថា​ មិន​អនុញ្ញាត​ឲ្យ​​ពួក​គេ​បន្ត
​ផ្សព្វផ្សាយ​ ពាណិជ្ជកម្ម​នោះ​ទៀត​ទេ  ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​មិន​ត្រូវ​បង្ហាញ​វត្តមាន​​សារ​ជា​ថ្មី​​ម្ដង
​ទៀត​ឡើយ​ ដរាប​ណា​ការ​អះអាង​ធានា​ពុំ​ទាន់​មាន។

ងាកប្រឡេកមកមើលវីដេអូនៃការផ្សព្វផ្សាយផលិតផលនេះវិញម្តង ខាង​ក្រោម​នេះ​គឺ​ជា វីដេអូ​នៃ​
ការ​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​របស់ Katy Perry ទៅលើផលិតផល ដែលមានឈ្មោះថា Proactiv ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ entertainmentwise


Tags: international news strange entertainment